ព័ត៌មានជាតិ

GM ផ្អាកលក់​រថយន្ត​ម៉ូ​ដែល Chevrolet Cruzes ដោយ​គ្មាន​មូលហេតុ​

​ក្រុមហ៊ុន​ផលិត​រថយន្ត General Motors (GM) បាន​ផ្អាក​ការលក់​រថយន្ត​ម៉ូ​ដែល Chevrolet Cruzes ខណៈពេល​ដែល​រថយន្ត​ម៉ូ​ដែល​នេះ​កំពុង​តែ​លក់​ដាក់​ខ្លាំង​បំផុត​នៅ​សហរដ្ឋអាមេរិក​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ CNN​។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន GM លោក Alan Adler បានបញ្ជាក់​ថា GM បាន​បញ្ជា​ឲ្យ​ផ្អាកការលក់​រថយន្ត​ម៉ូ​ដែល​ខាងលើ ដែល​ជា​ម៉ូ​ដែល​មួយ​ពេញនិយម និង​លក់ដាច់​បំផុត​នៅ​សហរដ្ឋអាមេរិក​។ អ្នកនាំពាក្យ​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការផ្អាក​លក់​នេះ​នោះ​ទេ ហើយក៏​មិន​បាន​បញ្ជាក់ថា​រថយន្ត​ទាំងនោះ​ត្រូវ​ប្រមូល​វិញ​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅមុននេះ ក្រុមហ៊ុន GM បានប្រកាស​ប្រមូល​រថយន្ត​ជាង ១,៦​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក ដោយ​ពាក់ព័ន្ធ​នឹង​ការស្លាប់​មនុស្ស​យ៉ាង​ចិត្ត ១២​នាក់​៕

ChevyCruze

មតិយោបល់