លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់កាលពីព្រឹកថ្ងៃអង្គារនេះបានប្រកាសបដិសេធទៅលើការទាមទារបន្ថែមរបស់ក្រុមបាតុករក្នុងការលាឈប់ពីតំណែងមុនពេលដែលថ្ងៃបោះឆ្នោតសារជាថ្មីនឹងឈានមកដល់នាខែកុម្ភះ។
លោកស្រីរដ្ឋមន្ត្រីយីងឡាក់ដែលបានជាប់ឆ្នោតតាំងពីឆ្នាំ 2011 ត្រូវបានក្រុមបាតុករដែលរាប់ពាន់នាក់ដាក់សំពាធដល់កៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រីរហូតដល់លោកស្រីបានសម្រេចចិត្តឲ្យមានការបោះឆ្នោតឡើងវិញក្នុងគោលបំណងធ្វើឲ្យមានភាពប្រសើរឡើងវិញនូវស្ថានភាពដ៏អាក្រក់ដែលមិនធ្លាប់ចាប់តាំងពីឆ្នាំ 2010 មកនោះ។
លោកស្រីបានមានប្រសាសថាខ្ញុំត្រូវបំពេញភារៈកិច្ចរបស់ខ្ញុំរហូតទាល់តែមានលទ្ធផលថ្មីក្រោយការបោះឆ្នោតបើយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញហើយវាមិនអាចទៅរួចទេដែលខ្ញុំត្រូវចាកចេញមុនពេលកំណត់នោះ។
គួររំលឹកថាកាលពីថ្ងៃច័ន្ទម្សិលមិញក្រុមបាតុករប្រមាណជា 150,000 នាក់បានទៅដល់ការិយាល័យរដ្ឋាភិបាលហើយគឺជាអ្វីដែលពួកគេនិយាយថាជាភារៈកិច្ចចុងក្រោយក្នុងការដកតំណែងរបស់អ្នកស្រីយីងឡាក់។នៅថ្ងៃដដែលអ្នកស្រីយីងឡាក់ក៏បានប្រកាសរំលាយសភានឹងបង្កើតឲ្យមានការបោះឆ្នោតសារជាថ្មីនៅថ្ងៃទី 2 ខែកុម្ភនេះវិញ៕
មតិយោបល់