អតីតកីឡាករ របស់បិសាចក្រហម លោក Roy Keane ដែលមានឈ្មោះពេញថា Roy Maurice Keane កើតនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៩៧១ ដែលបច្ចុប្បន្នជា អ្នកគ្រប់គ្រង់បាល់ទាត់របស់ អៀរឡង់ និងជាអតីតអ្នកលេងផងដែរ។ គាត់គឺជាជំនួយការ របស់ក្រុមបាល់ទាត់សាធារណៈរដ្ឋ អៀរឡង់ ។
កាលពីអាយុ ១៨ ឆ្នាំ ដែលជាអាជីពដ៏ក្តៅគគុកក្នុងពិភពបាល់ទាត់ Roy Keane បានលេងឲ្យក្លិប Cobh Ramblers, Nottingham Forest និង Manchester United រួចបញ្ចប់អាជីពបាល់ទាត់នៅក្លិប Celtic នៅឆ្នាំ ២០០៦ ។ កាលដែល Roy Keane នៅលេង គឺលេងក្នុងមុខងារ ជាខ្សែបម្រើ កណ្តាល និងទម្រង់លេងលេចធ្លោបំផុត ។ ជាមួយនឹងក្បាច់លេងដ៏អស្ចារ្យ បានធ្វើឲ្យ Roy Keane ក្លាយជាប្រធានក្រុមដឹកនាំក្រុមបាល់ទាត់ នៅឆ្នាំ ១៩៩៧ រហូតដល់ឆ្នាំ ២០០៥ ខណៈដែលខ្លួនចូលរួមលេងឲ្យក្លិបបិសាចក្រហមនៅឆ្នាំ ១៩៩៣ នោះ។
Roy Keane បានជួយឲ្យបិសាចក្រហមជោគជ័យ ក្នុងរយៈពេល ១២ ឆ្នាំ ដែលខ្លួនបានលេង នៅក្នុងក្លិបមួយនេះ ។ នៅឆ្នាំ ២០០៥ គាត់បានផ្ទេរទៅកាន់ ក្លិប Celtic រួចក៏ចូលនិវត្តន៍ ក្រោយលេងបានតែ ១ ឆ្នាំនោះ។ ក្នុងអាជីពបាល់ទាត់របស់ Roy Keane ក៏បានលេងជាតំណាងប្រទេសខ្លួន រយៈពេល ១៤ ឆ្នាំ ដោយលេងឲ្យអៀឡង់ ក្នុងបាល់ទាត់ពិភពលោក 1994 FIFA World Cup និង 2002 World Cup ផងដែរ។
ទស្សនាវីដេអូឃ្លិប Roy Keane លេងឲ្យបិសាចក្រហម ៖
មតិយោបល់