ជំងឺឈឺក្បាលអាចនឹងមានសភាពរាំរ៉ៃ នៅពេលដែលអ្នកប្រើប្រាស់ទឹកត្រជាក់មកលាងសម្អាតក្បាល ក្នុងអំឡុងពេលដែលអ្នកកំពុងតែមានអារម្មណ៍តានតឹង។ ជាពិសេសនៅពេលដែលអ្នកមានសម្ពាធការងារធ្ងន់ធ្ងរ អស់កំលាំងក្រោយពីហាត់កីឡា ឬសីតុណ្ហាភាពក្តៅខ្លាំង អ្នកមិនគួរប្រើប្រាស់ទឹកត្រជាក់នោះទេ ព្រោះវាគ្មានប្រយោជន៍ដល់សុខភាព។ មានមនុស្សច្រើនណាស់ដែលត្រូវការទឹកត្រជាក់ដើម្បីលាងសម្អាតរាងកាយព្រោះពួកគេយល់ថាស្រួលខ្លួន ប៉ុន្តែការលាងសម្អាតរាងកាយនៅពេលបែកញើស ដែលបណ្តោលឲ្យគ្រោះថ្នាក់ដល់សសៃឈាមខួរក្បាល។
សសៃឈាមនៅក្នុងខួរក្បាលអាចងាយទទួលរងនូវផលប៉ះពាល់ខ្លាំងណាស់ ព្រោះនៅក្នុងរដូវនេះស្បែកក្បាលរបស់យើងឧស្សាបែកញើស ប្រសិនបើអ្នកនៅតែប្រើទឹកត្រជាក់ទៀតវាអាចធ្វើឲ្យមុខងារសសៃឈាមក្នុងខួរក្បាលមានបញ្ហា ដែលនាំឲ្យវិលមុខ, ងងឹតភ្នែក, ចង្អោរ, អាចបណ្តោលឲ្យគ្រោះថ្នាក់ដល់សសៃឈាមក្នុងខួរក្បាល… ។ ចំពោះរដូវរងាវិញ ប្រសិនបើអ្នកលាងសម្អាតរាងកាយដោយប្រើទឹកត្រជាក់អាចធ្វើឲ្យសីតុណ្ហាភាពនៅក្នុងរាងកាយចុះខ្សោយ និងងាយទទួលរងនូវជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមផ្សេងទៀត។
ប្រការដែលល្អបំផុតអ្នកគួរតែប្រើប្រាស់ទឹកក្តៅអ៊ុនៗ ដើម្បីលាងសម្អាតក្បាលព្រោះវាអាចជួយពង្រីកសសៃឈាមតូចៗនៅក្រោមស្បែក, ពង្រីករន្ធញើស, ការរំលាយអាហារ និងកាកសំណល់ប្រសើរជាងមុន ហើយក្បាលរបស់អ្នកសម្អាតមេរោគបានស្អាតជាងទឹកត្រជាក់។
ផ្ទុយទៅវិញប្រសិនបើអ្នកនៅតែរឹងទទឹងប្រើប្រាស់ទឹកត្រជាក់ខ្លាំង អាចធ្វើឲ្យរន្ធឈាមនៅក្រោមស្បែក និងរន្ធញើសរួមតូច ដែលបណ្តោលឲ្យរាំងស្ទះដល់ការរំលាយអាហារនៃស្បែក។
ការលាងសម្អាតជាមួយទឹកក្តៅអ៊ុនៗអាចសម្អាតភាពកខ្វក់នៅក្នុងរន្ធញើស ខណៈដែលទឹកត្រជាក់មិនអាចធ្វើបែបនេះបាន។ ម្យ៉ាងវិញទៀតប្រើសិនបើអ្នកបន្តការលាងសម្អាតទឹកត្រជាក់ជាមួយនឹងសាប៊ូយូរៗទៅ វានឹងធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារ និងធ្វើឲ្យសក់ជ្រុះថែមទៀត៕
មតិយោបល់