តាមការសិក្សាដ៏សំខាន់មួយដោយអ្នកវិទ្យាសាស្ត្រអាមរិក បានរកឃើញថា សមាសធាតុចាំបាច់បំផុតក្នុងការប្រឆាំងនឹងជំងឺមហារីកសុដន់ គឺមាននៅក្នុងផ្លែ ប៉ែស ។
អ្នកស្រាវជ្រាវនៅក្នុងវិទ្យាស្ថាន AgriLife នៃរដ្ឋតិចសាស បានធ្វើការផ្សព្វផ្សាយអំពីសមាសធាតុ Phenoli មាននៅក្នុងផ្លែ ប៉ែស ទាំងមូលអាចបង្កា ការនៃការវិវឌ្ឍន៍របស់ជំងឺមហារីកសុដន់។ លោកបណ្ឌិត Luis Cisneros-Zevallos ពិពណ៌នាអំពីការពិសោធន៍នេះថា (ពួកគាត់បានផ្សាំកោសិកាមហារីក MDA-MB-435 នៅក្រោមស្បែកសត្វកណ្តុរ បន្ទាប់មកប្រើប្រាស់ទឹកផ្លែប៉ែសដែលមានចំនួនសមមាត្រជាមួយនឹងមនុស្សដែលបរិភោគ ២ ទៅ ៣ ផ្លែជារៀងរាល់ថ្ងៃ។ ) លទ្ធផលបង្ហាញថា វាពិតជាផ្តល់នូវអត្តប្រយោជន៍ខ្ពស់សម្រាប់អ្នកដែលមានជំងឺមហារីកសុដន់។ ក្រុមអ្នកស្រាវជ្រាវនៅតែបន្តការសាកល្បងធ្វើតេស្តទៅលើជំងឺដដៃទៀត ដើម្បីស្វែងយល់បន្ថែមអំពីយន្តការម៉ូលេគុលដែលបានចូលរួម៕
ព័ត៌មានជាតិ
មតិយោបល់