លោក Michael Gerard Stavris វ័យ ៣០ ឆ្នាំ រស់នៅក្នុងរដ្ឋផ្លរីដា ត្រូវបានចោទប្រាកាន់ទីបទលួចបន្លំអត្តសញ្ញាណធ្វើជាក្មេងស្រីនៅក្នុងហ្វេសប៊ុកដើម្បីទាក់ទងក្មេងប្រុសវ័យជំទង់។ ប៉ូលិសបានចាប់ខ្លួន Stavris បន្ទាប់ពីក្មេងស្រីវ័យ ១៦ ឆ្នាំម្នាក់ដែលជាអតីតមិត្តស្រីរបស់គាត់បានរាយការណ៍ទៅប៉ូលិសថា Stavris បានលួចបើកគណីហ្វេសប៊ុករបស់នាង ដើម្បីទាក់ទងក្មេងប្រុសវ័យទំទង់។ នៅក្នុងការលួចប្រើគណនីរបស់អតីតមិត្តស្រីនេះគាត់ទាក់ទងបានសិស្សសាលាយ៉ាងហាចណាស់ ៣០ នាក់ ភាគច្រើនក្រោមអាយុ ១៨ ឆ្នាំមកពីសាសាផ្សេងៗនៅក្នុងតំបន់នេះ។ Stavris ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់រូបអាសអាភាស និងលួចបន្លំគណនីរបស់អតីតមិត្តស្រីរបស់ខ្លួន ប៉ុន្តែគាត់ត្រូវបានដោះលែងឲ្យរួចពីគុក បន្ទាប់ពីបង់ប្រាក់ ១២៥,០០០ ដុល្លារជាការធានា៕
ព័ត៌មានជាតិ
មតិយោបល់