ខ្សែបម្រើសញ្ជាតិហូឡង់ Arjen Robben បានព្រមានដល់ក្លិបបិសាចក្រហម Manchester United ថា Bayern Munich នឹងអាចយកឈ្នះលើពួកគេក្នុងជំនួប Champions League វគ្គ ១ភាគ៨ ចុងក្រោយនៅយប់ថ្ងៃអង្គារនេះ ។
Robben បានលើកឡើងថា អ្នកចាត់ការ Pep Guardiola នឹងផ្តោតសំខាន់តែលើការប្រកួត Champions League តែប៉ុណ្ណោះស្របពេលដែលក្លិបអាល្លឺម៉ង់មួយនេះបានលើកពានក្នុងស្រុករួចទៅហើយ ។ម្យ៉ាងវិញទៀត បិសាចក្រហគ្រាន់តែជាឧបសគ្គតិចតួចសម្រាប់ការប្រកួតយប់ថ្ងៃអង្គារនេះ ។
គួរបញ្ជាក់ថា Bayern បានបញ្ចប់កំណត់ត្រាលេងក្នុងផ្ទះដ៏ល្អរបស់ពួកគេក្នុងក្របខណ្ឌ Bundesliga ក្រោយពេលពួកគេលេងបានត្រឹមស្មើ ៣-៣ ជាមួយ Hoffenheim កាលពីថ្ងៃសៅរ៍ ៕
ទស្សនាឃ្លិបវិដេអូដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់