តៃវ៉ាន់៖អ្នកញ៉ាំអាហារពេលល្ងាច អាចនឹងរីករាយជាមួយនឹង ចាន ឬឧបករណ៍ដាក់ម្ហូប ដែលមានរូបរាងទាក់ទងទៅនឹង តំបន់រសើប របស់ស្ត្រី និងផ្លូវភេទ។
“Funny Sex” គឺជាឈ្មោះនៃភោជនីយដ្ឋានមួយ ដែលមានឯកទេស ទៅលើឧបករណ៍ ដាក់ម្ហូបអាហារ មានលក្ខណៈសិច ក្នុងទីក្រុង Kaohsiung តៃវ៉ាន់ ។ បើតាមរបាយការណ៍ ពី Shanghaiist បានចុះផ្សាយថា ភ្ញៀវទេសចរណ៍ដែលចូលទៅកាន់ភោជនីយដ្ឋាននេះ ដាច់ខាតត្រូវតែមានអាយុ ចាប់ពី ១៨ ឆ្នាំ ទើបអាចកាន់ចាន ញ៉ាំអាហារពេលល្ងាច ដែលមានរូបរាងដូចប្រដាប់ភេទ ឬ សុដន់ នាអាហារពេលល្ងាច។
ភ្ញៀវដែលចូលមកញ៉ាំអហារនៅភោជនីយដ្ឋាននេះ ត្រូវបានបម្រើមុខម្ហូបជាធម្មតា តែមិនមែនជាវិធីធម្មតានោះទេ ។ ស្ទើរតែទាំងអស់ នៃចាន ឬឧបករណ៍ ក្នុងភោជនីយដ្ឋានខាងលើ មានរូបរាងដូចទៅនឹង តំបន់សម្ងាត់លើរាងកាយរបស់ស្ត្រី។ សូម្បីតែប្រអប់សាប៊ូក្នុងបង្គន់ ក៏ស្រដៀងទៅនឹងសុដន់អ្នកម្តាយផងដែរ។បន្ថែមពីលើនេះទៀត បុគ្គលិកនៅសណ្ឋាគារនេះ គឺបង្ហាញពីសក្មភាព ប្លែក ដែលទាក់ទងនឹផ្លូវភេទ ។
ចែករំលែកអារម្មណ៍អតិថិជនដែលចូលភោជនីយដ្ឋាននេះ បានឲ្យដឹងថា ជាដំបូងខ្លួនពិតជាខ្មាស់អៀន ណាស់ ក្រោយមកទៀត មានអារម្មណ៍ថារំភើប ដោយសកម្មភាព ទាំងនោះ វាគ្រាន់តែជាកម្សាន្ត ដោយមិនឆ្ពោះទៅកាន់ការរួមភេទឡើយ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់