ព្រះសីហនុៈ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ រកឃើញសពក្មេងស្រីដែលលង់ទឹកសមុទ្រហើយ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅឆ្នេរអូរត្រេះ ក្រុង/ខេត្តព្រះសីហនុ មានករណីបាត់ខ្លួនក្មេងស្រីម្នាក់ បន្ទាប់ពីមកលេងសមុទ្រជាមួយគ្រួសារហើយលង់ទឹក។
ក្មេងស្រីរងគ្រោះឈ្មោះ ហ៊ុន ម៉េងហ័រ អាយុ ១៣ឆ្នាំ សិស្សសាលាអូរ២ ក្រុងព្រះសីហនុ មានម្តាយឈ្មោះ បុណ្យ សុខ លីម ឪពុកឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្ន រស់នៅ ក្រុម១៩ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ករណីនេះសមត្ថកិច្ចត្រួតពិនិត្យកោសល្យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់