ព័ត៌មានជាតិ

ស្ត្រី​រកស៊ី​ផ្លូវភេទ​របស់​វៀតណាម បង្ហាញ​ពី​ភាពលំបាក​របរ​លក់​ភេទ​នៅ​ក្រៅប្រទេស​

​និយាយ​អំពី​ក្មេង​ស្រី​របស់​វៀតណាម ដែល​លក់​ការ​រួមភេទ សម្រាប់​បរទេស​ជារឿយៗ តែងតែ​គិតពី​រឿង​មួយ​ដ៏​សំខាន់ នោះ​គឺ គោលដៅ​ទៅកាន់ ប្រេស​សឹង្ហបុរី ដែល​ទទួលបាន​នូវ​កម្រៃ​ខ្ពស់ តបស្នង​រឿង​លើ​គ្រែ​។ តែ​ទោះជា​យ៉ាងណា​នៅ​ពីក្រោយ​រឿងនេះ វា​ជា​សញ្ញា​ដ៏​ខ្មៅ​មួយ ដែល​មាន​ភាព​ងងឹត នៅឡើយ​។​

​ស្ត្រី​រកស៊ី​ផ្លូវភេទ របស់​វៀតណាម តែងតែ​ជ្រើសរើស គោលដៅ​ដ៏​សំខាន់​ទៅ​ក្តៅប្រទេស ដោយ​សង្ឈឹមថា នឹង​អាច​រក​ចំណូល​ពី​ការលក់​ភេទ​បាន​ច្រើន និង​តម្លៃ​ខ្ពស់ ជាង​នៅក្នុង​ប្រទេស​ខ្លួន ដែល​ជា​ជ្រុង​មួយ​ផ្លាស់ប្តូរ​ជីវិត​ឲ្យ​ភ្លឺស្រស់ថ្លា​។​
​ស្ត្រី​ស្រស់ ឈ្មោះ Jiang Union ដែល​ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​មួយ​រូប​ក្នុងចំណោម​ស្ត្រី​រកស៊ី​ផ្លូវភេទ​វៀតណាម​នៅ​ក្នុង​ប្រទេស​សឹង្ហ​បុរី បាន​និយាយថា “​ខ្លួន​នឹង​មក​រកស៊ី​ផ្លូវភេទ​នៅ​សឹង្ហ​បុរី តែ​រយៈពេល ២ ទៅ ៣ ឆ្នាំ​ខ្លួន​នឹង​ឈប់ ដរាបណា​ដើមទុន​សម្រាប់​បម្រុង​ជីវិត​គ្រប់គ្រាន់ ខណៈ​ដែល​ការរកស៊ី​ផ្លូវភេទ​នៅ ប្រទេស​ខ្លួន ពិបាក​នឹង​ផ្គត់​ជីវភាព និង​ពិបាក​ប្រកួតប្រជែង​” ។​

​ដូច្នេះ ប្រទេស​ម៉ាឡេស៊ី ថៃ ឡាវ ជប៉ុន និង​ថ្មីៗ​នេះ​ប្រទេស​ចិន ជា​ជម្រើ​ដំបូង​បំផុត សម្រាប់ ស្ត្រី​រកស៊ី​ផ្លូវភេទ​វៀតណាម ចង់​មក ។​តែ​ទោះជា​យ៉ាងណា​នៅ​ទីនេះ វា​ជា​ឋាន ន​រក មិនមែន​ជា​ឋានសួគ៌​ដែល មនុស្ស​គ្រប់រូប និង​ស្ត្រី​រកស៊ី​ផ្លូវភេទ គិត​នោះ​ឡើយ​។ ដោយ​ទទួលរង​ទារុណ្ឌកម្ម ក្នុង​អំឡុង​ពេល​ធ្វើការ ដោយ​ឲ្យទទួល​ភ្ញៀវ​ជាច្រើន ។ ម្យ៉ាងវិញទៀត ទាក់ទង​នឹង​ភាសា បាន​ធ្វើឲ្យ​ជីវិត​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​វៀតណាម ធ្លាក់​ទៅ​កាន់​ភាព​ខ្មៅ​វិ និង​ប្រឈមមុខ​បញ្ហា​ជាច្រើន​។ បើទោះបីជា​ដឹង​បញ្ហា​នេះ​ក្តី តែ ស្ត្រី​រកស៊ី​ផ្លូវភេទ របស់​វៀតណាម នៅ​តែ​ក្រាញននៀល​ចង់ទៅ ដដែល​៕
2014-04-01_121246

2014-04-01_1212282014-04-01_121209

មតិយោបល់