នៅរាត្រីនេះដែរក្លិប Bacelona នឹងបើកទ្វារ ទទួលស្វាគមន៍ ក្លិប Atletico Madrid វេលាម៉ោង ១ និង ៤៥ នាទី នៅពហុកីឡដ្ឋាន Nou Camp ។
ក្លិប Atletico Madrid នេះគឺជាប្រវត្តិសាស្ត្រដំបូងហើយ ដែលអាចឡើងមកកាន់ វគ្គ ៨ ក្រុមចុងក្រោយ ក្នុងក្របខណ្ឌ Champions League តាំងពីឆ្នាំ ១៩៩៧ មក។
ដោយឡែកសម្រាប់ Bacelona វិញ នេះគឺជាឆ្នាំ ទី ៨ ហើយដែលលេងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Champions League ។
ប្រវត្តិនៃការជួបគ្នារវាងក្លិបទាំងពីរ មានរហូតដល់ទៅ ១០៥ លើក ប៉ុន្តែ Bacelona បានយកឈ្នះ ៦០ លើក និងស្មើតែ ២៦ និងចាញ់តែ ១៩ លើកតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណប្រវត្តិច្រំដែល វាតែងតែកើតមាន ព្រោះថា លើកនេះ ជាទឹកដីរបស់ Bacelona ហើយជំនួបកន្លងមក បើទោះបីជាលទ្ធផល ប្រកៀកប្រកិត តែ Atletico Madrid ពិបាកយកឈ្នះខ្លាំងណាស់។
ជាក់ស្តែងមើលប្រវត្តិប្រកួត កាលពីឆ្នាំ ១៩៩៦ និង ១៩៩៧ ក្នុងក្របខណ្ឌ Copa Del Rey វគ្គ 1/4 Bacelona លុត ៥-៤ ។ បើធៀបនឹងលទ្ធផលនារាត្រីនេះ វាហាក់មិនខុសគ្នាប៉ុន្មាននោះទេ បើទោះបីជា ខុសក្របខណ្ឌក៏ដោយ តែទឹកដី ជា របស់ Bacelona ដដែល។ ងាមកមើលជំនួបក្នុងក្របខណ្ឌអេស្ប៉ាញដដែល កាលពីថ្ងៃទី ១១ ខែ ១ ឆ្នាំ ២០១៤ Bacelona ធ្វើដំណើរទៅសួរសុខទុក Atletico Madrid ក៏ប៉ុន្តែបានត្រឹមតែ ០-០ តែប៉ុណ្ណោះ៕
ទស្សនក្លិបដូចខាងក្រោមនេះ៖
Barcelona – Atletico Madrid 5 – 4
Barcelona – Atletico Madrid 0-0
Atletico Madrid vs Barcelona 1 – 1
មតិយោបល់