យោងតាមគេហទំព័របរទេសនានាដែលចុះផ្សាយនៅថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៣ បានឲ្យដឹងថា មានហេតុការណ៍អកុសលមួយបានកើតមានឡើងនៅមន្ទីពេទ្យ Suzhou ប្រទេសចិន។ មន្ទីពេទ្យបានទទួលស្គាល់កំហុស និងព្រមសងជម្ងឺចិត្ត ២៦,៦០០ យន់ដល់ស្ត្រីមានផ្ទៃពោះក្នុងបំណងបញ្ចប់ការមានផ្ទៃពោះរបស់នាង។ ស្ត្រីមានផ្ទៃពោះរូបនោះត្រូវបានគេស្គាល់ថាមានឈ្មោះ Chen អាយុ ៣២ ឆ្នាំ បានត្រឡប់មកមន្ទីពេទ្យម្តងទៀត បន្ទាប់ពី ៥ ថ្ងៃក្រោយមកដោយសារតែជម្ងឺ។ វេជ្ជបណ្ឌិតដែលណែនាំឲ្យនាងប្រើប្រាស់ថ្នាំខុសបានសារភាពកំហុសឆ្គងរបស់ខ្លួន ហើយបានផ្តល់យោបល់ឲ្យនាងរំលូតកូនចោលដោយសារតែហានិភ័យខ្ពស់។ ប៉ុន្តែមន្ទីពេទ្យមិនទទួលខុសត្រូវចំពោះបញ្ហាដែលកើតមានឡើង ប្រសិនបើនាងមិនព្រមស្តាប់ដំបូន្មានរបស់វេជ្ជបណ្ឌិត។ អ្នកគ្រប់គ្រងនៃមន្ទីពេទ្យមានប្រសាសន៍ថា មានបញ្ហាជាច្រើនដែលទាក់ទងនឹងការមានកូនដោយសារតែការប្រើថ្នាំខុស ហើយពួកយើងមិនហ៊ានធានាសុវត្ថិភាពរបស់នាងឡើយ។ អ្នកគ្រប់គ្រងមន្ទីរពេទ្យបានបន្តទៀតថា ប្តីប្រពន្ធមួយគូរនោះអាចដាក់ពាក្យបណ្តឹងបានប្រសិនបានភាគីទាំងពីរចរចារគ្នាមិនត្រូវ៕
ព័ត៌មានជាតិ
មតិយោបល់