ព័ត៌មានជាតិ

ព្រោះ​តែ​ចង់​ក្លាយជា​អ្នក​មាន​បណ្តោយ​ឲ្យ​ឆ្កែ Hyena ស៊ី​អា​អូន​តូច​របស់​ខ្លួន​

​បុរស​ម្នាក់​ត្រូវបាន​លោក​វេជ្ជបណ្ឌិត​ប្រាប់ថា បើ​គាត់​លះបង់​ផ្នែក​ណាមួយ​នៃ​រាងកាយ​របស់​គាត់​ឲ្យទៅ​សត្វ​ស៊ី គាត់​នឹង​ក្លាយទៅជា​អ្នកមាន​។ ដោយសារ​តែ​ភាព​លោភលន់​ចង់​មាន​បាន​ឆាប់ ទើប​លោក Chamangeni Zulu បាន​សម្រេច​ចិត្ត​ទៅ​ក្នុងព្រៃ​នៃ​ប្រទេស Zambia ក្បែរ​ព្រំប្រទល់​ជាប់​ប្រទេស Malawi ។ នៅពេល​ដែល​ទៅ​ដល់​ក្នុងព្រៃ​គាត់​បាន​ដោះ​ខោ​អាវ​ចេញ រួច​ដេក​រងចាំ​សត្វព្រៃ​មក​ស៊ី មិនយូរប៉ុន្មាន​សត្វព្រៃ​បានចាប់ផ្តើម​ស៊ីជើង​មុន​នឹង​ឈាន​ដល់​អា​អូន​តូច​របស់​គាត់​។ Zulu បាន​និយាយថា លោក​វេជ្ជបណ្ឌិត​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ត្រូវ​បរិច្ចាគ​ផ្នែ​ណា​ខ្លះ​ឲ្យ​សត្វព្រៃ​ស៊ី​នោះឡើយ ប៉ុន្តែ​គាត់​នៅតែ​សង្ឍឹម​ក្លាយជា​អ្នក​មានឆាប់ៗ​នេះ​។ បន្ទាប់ពី​ត្រូវ​បាន​ឆ្កែ Hyena ខាំ​ស៊ី​គាត់​ត្រូវបាន​គេ​បញ្ចូល​ទៅ​មន្ទីរពេទ្យ CHipata General នៃ​ប្រទេស Zambia ។ ឥឡូវនេះ​គាត់​កំពុងតែ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ហើយ​នៅតែ​សង្ឃឹមថា​នឹង​មាន​លុយ​ចំណាយ​សម្រាប់​មន្ទីរពេទ្យ​ផងដែរ​៕

hyena

មតិយោបល់