ប្រភពជិតស្និទ្ធបានបង្ហាញហេតុផលពិប្រាកដមួយថា មូលហេតុដែលនាង Selena Gomez ទិញវិឡាតម្លៃ ៣ លានដុល្លារ នៅ Calabasas ព្រោះតែចង់រស់នៅជាមួយនង Justin ។
កន្លងមក តារាចម្រៀង Selena Gomez បានចំណាយទឹកប្រាក់ចំនួន ៣ លានដុល្លារ ដើម្បីទិញវីឡាមួយដ៏ធំស្កឹមស្កៃ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ទន្ទឹមជាមួយនឹងគ្នានេះដែរប្រភពជិតស្និទ្ធរបស់នាង បានប្រាប់ដល់ទំព័រ HLife ថា តារាចម្រៀងវ័យក្មេងរូបនេះ គឺមានគម្រោង បញ្ចុះបញ្ចូល Justin Bieber ឲ្យមករស់នៅផ្ទះជាមួយនឹងនាង ។ របាយការណ៍ផ្សេងក៏បញ្ជាក់ថា Justin បានលក់ផ្ទះ នៅ ឡូអេនជើឡេស ព្រោះតែពិបាកច្រានចោលនូវសំណូមពរ របស់នាង Selena Gomez ។
វីឡាដ៏ធំ ដែលមានទំហំ ៦៧០ ម៉ែត្រការ៉េ នៅស្ថិតនៅតំបន់ Calabasas ដែលវាមិនឆ្ងាយពី វីឡា របស់ Justin ប៉ុន្មាននោះទេ ហើយ Justin កំពុងពិចារណាជាមួយនឹងសំណើរខាងលើផងដែរ។
បញ្ជាក់ផងដែរ មុននេះក៏លេចឭថា Justin បានឲ្យចិញ្ចៀន ភ្ជាប់ពាក្យទៅកាន់នាង Selena Gomez ក៏ប៉ុន្តែប្រភពដែលប្រាប់ទំព័រ HLife ថា វាគ្រាន់តែជាចិញ្ចៀនអំណោយតែប៉ុណ្ណោះ មិនមែនជាចិញ្ចៀនភ្ជាប់ពាក្យនោះទេ៕

មតិយោបល់