កាលពីរដូវកាលមុន ក្នុងក្របខណ្ឌ Champions League នេះ ក្លិប Dortmund បានបំបាក់ក្លិប អធិរាជស Real Madrid ដោយលទ្ធផល ៤-១ នៅលើទឹកដីរបស់ខ្លួន ។ ដែលពេលនោះវាជារឿងចម្លែកណាស់ ដែល កីឡាករ ខ្សែប្រយុទ្ធ Lewandowski ជួយឲ្យក្រុមអាល្លឺម៉ង់ឈ្នះ ។ តែសម្រាប់ជើងទី ២ ក្លិប Real Madrid ធ្វើមិនបានល្អឡើយក្នុងការទទួលភ្ញៀវ Dortmund ដោយឈ្នះត្រឹមតែលទ្ធផល ២-០ ដោយសរុបទាំងពីជើង Real គឺចាញ់ Dortmund ៤ -៣ ។
តែសម្រាប់រដូវកាលថ្មី ឆ្នាំ ២០១៣ -២០១៤ នៅរាត្រីនេះ ក្លិប Real Madrid ជាម្ចាស់ផ្ទះ សម្រាប់ជំនួបជើងទី ១ ក្នុងវគ្គ ៨ ក្រុមចុងក្រោយ នេះ ដោយត្រូវប្រកួតវេលាម៉ោង ១ និង ៤៥ នាទីរំលងអធ្រាត្រ ដែលត្រូវនឹងព្រឹកព្រលឹមថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៤ ។
ជាក់ណាស់ បើផ្ទៀងទៅតាមលទ្ធផលជាក់ស្តែង ក្លិប Real Madrid អាចនឹងលុត ក្លិប Dortmund យ៉ាងចាស់ដៃផងដែរ ដោយពឹងទៅលើព័ត៌មានមួយចំនួនដូចខាងក្រោម ៖
ក្លិប Dortmund កីឡាករដែលរបួសមាន Bender, Jannik Bandowski, Marcel Schmelzer, Jakub Blaszczykowski, Gundogan, Subotic ខណៈដែល Lewandowski ស្ថិតនៅក្នុងការព្យូរប្រកួតនៅឡើយ។ ដោយឡែកសម្រាប់ Real Madrid និង Marcelo, Khedira, Arbeloa គឺជាកីឡាកររបួស ខណៈដែលអ្នករបួស ជាច្រើនខែ Jese បានឭដំណឹងថាចូលហ្វឹកហាត់ជាមួយនឹងក្រុមទៅហើយនោះ ។ តែទោះជាយ៉ាងណាវាមិនផ្តល់ហានិភ័យដល់ Real ឡើយ។
រាត្រីនេះ ដំណឹង សូមព្យាករណ៍ ទុក ជាមុនថា ក្លិប Real Madrid ឈ្នះ ក្លិប Dortmund ៣ – ១ ក្នុងការប្រកួតជើងទី ១ នេះ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
Borussia Dortmund vs. Real Madrid 4-1
Real Madrid 2-0 Borussia Dortmund

មតិយោបល់