Post News Media ព័ត៌មានជាតិ អំណាចគ្រឿងញៀន...

អំណាចគ្រឿងញៀន ខឹងឪពុកម្តាយស្តីបន្ទោស យុវជនម្នាក់ចងកសម្លាប់នឹងដើមអំពិល…

បាត់ដំបង: ​មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ បានធ្វើអត្តឃាតចងកស្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុមទី៧ ភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ប៉ាន់ ចំប៉ី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងភូមិខាងលើ បានយកខ្សែនីឡុង ចងកស្លាប់នៅលើដើមអំពិលចម្ងាយពីផ្ទះ៤០០ម៉ែត្រ កម្ពស់២,៥០ម៉ែត្រ ពីដី។

ចំណែកមូលហេតុ បណ្តាលមកពីប្រើប្រាស់គ្រឿងញៀន ដើរមិនចូលផ្ទះ ត្រូវបានឪពុកម្តាយស្តីបន្ទោស។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕