អេស្ប៉ាញ៖កាលពីរាត្រីទៀបភ្លឺ ព្រឹកមិញនេះដែរ ក្លិប Real Madrid បានបំបែកកំណត់ត្រាទី ១០ របស់ខ្លួន ក្នុងក្របខណ្ឌ European Cup នាវគ្គ ៨ ក្រុមចុងក្រោយ ដើម្បីឡើងទៅកាន់ជំហានបន្ទាប់ ដែលកាន់តែខិតជិត ខណៈឈ្នះ ក្នុងលទ្ធផល ៣-០ លើក្លិប Borussia Dortmund ក្នុងជំនួបជើងទី ១ ធ្វើឡើងនៅ Bernabeu ។
ស្រដៀងនឹងដំណឹង ព្យាករណ៍ទុកម្សិលមិញដែរថា ក្លិប Real Madrid និងឈ្នះ ៣ – ១ ក៏ប៉ុន្តែបែរជា ៣ – ០ ទៅវិញ ដោយសំអាងលើហេតុផល កីឡាករ Borussia Dortmund របួសច្រើនពេក ។
គ្រាប់បាល់ដែលធ្វើឲ្យ Real Madrid នាំមុខ គឺជាគ្រាប់បាល់ដែលរកបានដោយកីឡាករ Gareth Bale នៅនាទី ទី ៣ និង Isco នៅនាទី ២៧ និងតង់ទី ២ នាទី ៥៧ ជាគ្រាប់បាល់របស់ Ronaldo ។
សម្រាប់ Ronaldo បូករួមទាំង ១ គ្រាប់យប់មិញនេះដែរ ជា គ្រាប់បាល់ទី ១៤ ក្នុងក្របខណ្ឌ Champions League នារដូវកាលនេះ ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់