ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ ស្លាប់ម្នាក់និងរបួសម្នាក់ នៅស្រុកមេមត់!..

ត្បូងឃ្មុំ: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវលំគីឡូម៉ែត្រ៥៤ ភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះមានឈ្មោះ ជា ចាន់ធី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ស្លាប់នៅនឹងកន្លែង។ ចំណែកម្នាក់ទៀតរងរបួសមានឈ្មោះ រុន ភឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ កំពុងជួយសង្គ្រោះមនុស្សរងរបួសនិង ត្រួតពិនិត្យកន្លែងកើតហេតុ ព្រមទាំងប្រគល់សាកសពដល់គ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់