បុរសម្នាក់ឈ្មោះ He Yun អាយុ ៣៣ ឆ្នាំ រស់នៅខេត្ត Thanh Hoa នាភាគខាងជើងនៃប្រទេសវៀតណាម បានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីព្យាបាលមុខរបួស ជិត ១០ ថ្ងៃ តែមិនអាចស្រោចស្រង់។
កាលពីចុងខែមិនា ប្រពន្ធរបស់ He Yun ឈ្មោះនាង Van បានប្រាប់ប្តីថា ចង់ស្វែងរកការងារ នៅឆ្ងាយ ព្រោះតែនៅជនបទនេះ ជីវិតជួបភាពលំបាកច្រើន ។ ជាមួយនឹងបំណងប្រាថ្នារបស់ប្រពន្ធចង់ចាកចេញទៅរកការងារនៅឆ្ងាយនេះ ប្តី បានជំទាស់តែនាង នៅតែចង់ ធ្វើដំណើរស្វែងរកការងារនៅទីក្រុង ដដែល ។
ដោយសារតែភ្លើងកំហឹង ប្រាប់ប្រពន្ធនាង មិនព្រម បញ្ឈប់ចិត្តចង់ នៅល្ងាចថ្ងៃទី ២៤ ខែ មិនា បុរសជាប្តី បានទាញម៉ូតូជិះសំដៅទៅក្រៅ និងទិញបានសាំង ៥ លីត្រ ចាក់ស្រោចលើខ្លួន រួច ក៏បទផ្ទះទ្វារយ៉ាងជិត ហើយបន្ទាប់មកក៏ធ្វើការដុតខ្លួនឯង តែម្តង ។ ដោយឃើញផ្សែង ភ្លើង ចេញពីក្នុងផ្ទះ អ្នកជិតខាងបានរត់មកជួយសង្គ្រោះ ដោយបញ្ចូនទៅកាន់មន្ទីរពេទ្យ សង្គ្រោះបន្ទាន់ ។ ដោយសារតែការរងរបួសច្រើនពេក ពីសំណាក់អំណាចភ្លើងស្ទើតែសុះខ្លួន ១០ ថ្ងៃក្រោយ ពោលគឺថ្ងៃទី ៣ ខែ មេសានេះតែម្តង បុរសរូបនេះបានស្លាប់ នៅមន្ទីរពេទ្យ ។
អាជ្ញាធរបាននិយាយា គ្រួសារនេះជួបភាពលំបាក ទីទ័លក្រ ហើយមានកូន ២ តូចៗ ក្នុងបន្ទុក តែអកុសល ពេលនេះ ឪពុកបានស្លាប់ចោល នៅសល់តែម្តាយចង់ ចាកចេញស្រុកទៅធ្វើការ ការងារនៅតំបន់ឆ្ងាយ ៕
រូបតំណាង
មតិយោបល់