(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករានេះ បានបាញ់សាកល្បងមីស៊ីលចំនួន ២គ្រាប់បន្ថែមទៀត ដែលនេះជាការធ្វើតេស្ដមីស៊ីល ជាលើកទី៦ នៅក្នុងខែមករានេះ។ នេះបើតាមយោធាកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូងបានឱ្យដឹងទៀត មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បង ទំនងជាមីស៊ីលបាលីស្ទីក ហើយការធ្វើតេស្ដធ្វើឡើងនៅម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Hamhung ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង។
ចំណែកឯ យោធាជប៉ុន ក៏បានអះអាងដែរថាមីស៊ីលកូរ៉េខាងជើងខាង បានធ្លាក់នៅតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃសមុទ្រជប៉ុន។ នេះជាការ ធ្វើតេស្ដមីស៊ីលជាលើកទី៦ នៅក្នុងខែមករានេះ បន្ទាប់ពីកាលពីថ្ងៃអង្គារសប្ដាហ៍នេះទីក្រុងព្យុងយ៉ាងក៏បានធ្វើតេស្តមីស៊ីលគ្រូសចំនួន ២គ្រាប់ ផងដែរ នៅចំពោះមុខការសង្ស័យថារបបផ្ដាច់ការឯកោមួយនេះនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលអន្តរទ្វីប ICBM សាជាថ្មី ចាប់តាំងពីបានខកខាន
កាលពីចុងឆ្នាំ២០១៧មក៕
ប្រភព៖ Reuters
មតិយោបល់