ព័ត៌មានជាតិ

អភិបាល​រាជធានី​ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទទួលខុសត្រូវ​បញ្ហា​សន្ដិសុខ​សុវត្ថិភាព នៅ​ពេល​បុណ្យចូលឆ្នាំថ្មី​

​ដើម្បី​ឆ្លើយតប​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​កិច្ចការ​ថែរក្សា ការពារ សន្តិ សុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី ខ្មែរ​នៅ​ពេល​ខាងមុខ​នេះ​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ទាំង ៩ ត្រូវ​រឹតបន្តឹង​សន្តិសុខ សុវត្ថិភាព ព្រមទាំង​បាន​ណែនាំ​ឲ្យ​មន្ទី​រទាំង ២៤ ត្រូវ​រៀបចំ តុបតែង​លម្អ​តាម​រមណីយដ្ឋាន តាម​ដង​មហាវិថី កន្លែង​លេង​កម្សាន្ដ​នានា និង​វត្ដ​អារាម ជា ដើម ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​គឺ​យុវជន យុវនារី នោះ​។​

​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី ០៣ ខែ​មេសា ឆ្នាំ ២០១៤ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ណែនាំ​ដល់​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ និង​មន្ត្រី ក្រោម​ឱវាទ​ឲ្យ​យកចិត្ត ទុកដាក់​ហាមឃាត់​ដាច់ខាត​នូវ​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ហើយ​ថា ការលេង​ប៉ាត ម្សៅ លេង​ជះ​ទឹក ឬ​យក​រំពាត់​វាយ​ទៅលើ​អ្នកដំណើរ​វា​មិនមែន​ជា​ប្រពៃណី វប្បធម៌​របស់ ខ្មែរ​នោះ​ទេ ។ មន្ត្រី​ក្នុង​មូលដ្ឋាន​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការបង្ការ​គ្រោះ​អគ្គីភ័យ ដែល តែងតែ​ផ្តើមចេញពី​ការធ្វេសប្រហែស និង​ត្រូវ​ចូលរួម​ទប់ស្កាត់​ដាច់ខាត​មិនឲ្យ​មាន​ល្បែង ស៊ីសង​នៅតាម​មូលដ្ឋាន​នោះ​ឡើយ ។​

​ឯកឧត្តម​ក៏បាន​រំលឹក​ដល់​អភិបាលខណ្ឌ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់​តាម​មូលដ្ឋាន​ឲ្យបាន​ល្អ ជាពិសេស​បំផុស​យុវជន ឲ្យូ​ល​រួម លេងល្បែង​ប្រជាប្រិយ ដូចជា​វាយក្អម លោត​បាវ ច្រៀង​រាំ​កម្សាន្ត​តាម​តំបន់​ទេស ច​រណ៍ និង​វត្ត​អារាម​ជាដើម ។​

​ឯកឧត្តម​អភិបាល​រាជធានី ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រ​វ​ចូលរួម សម្រួល​ចរាចរ​ដល់​អ្នកដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ ដើម្បី​កុំឲ្យ​មាន​ការ កកស្ទះ​ចរាចរ ហើយ​បញ្ហា​សំខាន់​មួយទៀត​នោះ​គឺ​ត្រូវ​ថែរក្សា​ការពារ សន្តិសុខ​ជុំវិញ​លំនៅឋាន​ប្រជា ពលរដ្ឋ​កុំឲ្យ​មាន​បទល្មើស​ចោរកម្ម គាស់​ផ្ទះ​លួច ទ្រព្យសម្បត្តិ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ នោះ​៕​
news041113-9-138355624772864

មតិយោបល់