ព័ត៌មានជាតិ

អតីតប្រពន្ធ Tiger Woods សាងសង់វីឡាថ្មីអស់ ២០ លានដុល្លារ

អតីតតារាម៉ូដែលរបស់ស៊ុយអ៊ែត នាង Elin Nordegren និងកូនៗ កំពុងរៀបចំខ្លួន ផ្លាស់ទៅរស់នៅ វីឡាថ្មី ដែលស្ថិតនោ ភាគខាង​ជើងនៃឆ្នេរ Palm Beach ក្នុងរដ្ឋ​ផ្លរីដា ។
ប្រាក់ ១០០ លានដុល្លារ ដែល​ទទួលបានពីការលែងលះ ​រវាង​អ្នកវាយកូនហ្គោលដ៏ល្បីឈ្មោះ លើពិភពលោក Tiger Woods នោះ នាង Elin Nordegren សម្រេចចិត្ត យកលុយនោះស្ថាបនា វីឡាថ្មី សន្លាងនៅ Palm Beach តែម្តង ។​

វីឡាថ្មីដែលទើបតែសាងសង់រួចរាល់នេះ គឺមានសាងសង់លើផ្ទៃដី ១៥០០ ម៉ែត្រក្រឡា មាន បន្ទប់គេង ៨ ដែលទិញ ក្នុងតម្លៃ ១២, ២ លានដុល្លារ កាលពីឆ្នាំ ២០១១ ។ រហូតដល់ឆ្នាំ ២០១២ នាង​ក៏សម្រេចចិត្ត​វាយអគារចាស់នេះចោល ដោយសាងសង់ថ្មីតែម្តង ។ វីឡាថ្មីនេះដែរមាន បន្ទប់គេង ៩ បន្ទប់ទឹក ៨ អាងហែលទឹក សួន​ច្បារ និងកន្លែងហាត់ប្រាណ និងជាវីឡាដែលធំជាងគេនៅតំបន់នេះ ។ បើតាម ការគណនាតម្លៃ សាងសង់ វីឡានេះគឺ ចំនួនទឹកប្រាក់ ២០ លានដុល្លារ ។

តារាវាយកូនហ្គោល លំដាប់ពិភពលោក Tiger Woods និង Elin Nordegren បានលែងលះគ្នា កាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១០ ។មូលហេតុដែល​ធ្វើ​ឲ្យ មានការលែងលះដោយសារតែនាង Elin Nordegren រកឃើញថា Tiger Woods មានទំនាក់ទំនង​ជាមួយនឹងស្រីផ្សេងៗ​ជាច្រើន ៕​
2014-04-04_112125




មតិយោបល់