ខេត្តកំពង់ចាម៖បុរស់២នាក់ត្រូវបានសម្មតកិច្ចនគរបាលក្រុងកំពង់ចាមសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តធ្វើរការចាប់ខ្លួនពីបទសង្ស័យជួញដូរគ្រឿងញៀន។ប្រតិបត្តិការនេះធ្វើរឡើងដាច់ដោយឡែកពីគ្នានិង២ករណីខុសគ្នាដែរចាប់ពីម៉ោង២ និង ១០នាទីដល់ម៉ោង៣ និង ២០នាទីថ្ងៃទី ០១ តុលាឆ្នាំ ២០១៤ ស្ថិតនៅចំណុចសង្កាត់បឹងកុក/សង្កាត់វាលវង់ក្រុង,ខេត្តកំពង់ចាម។
មន្ត្រីនគរបាលក្រុងកំពង់ចាមបានអោយដឹងថាជនសង្ស័យទី១ឈ្មោះចែម បេ ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិទី៦សង្កាត់វាលវង់ក្រុងកំពង់ចាមទី២ឈ្មោះជា ហ៊ី ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិ ចុងថ្នល់ទី១សង្កាត់ បឹងកុក ក្រុងកំពង់ចាម។ក្នុងនោះនគរបាលបានធ្វើរការដកហូតបានវត្ថុតាងជាថ្នាំញៀនប្រភេទក្រាមពណ៍សរ២កញ្ចាប់។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕
មតិយោបល់