តាកែវៈ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះត្រួតពិនិត្យអំពីស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងហូរឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី និងចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ ស្ថិតក្នុងភូមិតាយឹង និងភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការណែនាំដល់មន្ត្រីនគរបាលឲ្យសហការជាមួយស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ និងបន្តតាមដានស្ថានភាពទឹកហូរឆ្លងកាត់ផ្លូវជាតិ និងកាយបើកផ្លូវទឹកឲ្យហូរឆាប់អស់(ក្នុងករណីចាំបាច់) និងណែនាំឲ្យបងប្អូនដែលធ្វើដំណើតាមដងផ្លូវជាតិលេខ២ ឆ្លងកាត់តំបន់នោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕
មតិយោបល់