ឥណ្ឌា៖ខ្លាដំបងព្រៃ បានកំពុងគំរាមកំហែង ដល់សុវត្ថិភាព នៃកម្មករ និយោជិត នៅក្នុងមូលដ្ឋានទ័ពជើងទឹក Goa នាភាគខាងត្បូងនៃប្រទេសឥណ្ឌា ។នេះបើតាមតំណាងនាវិក ឥណ្ឌា បានិយាយថា ពូកគេបានដាក់អន្ទាក់ចាប់ខ្លារខិនមួយ កាលពីថ្ងៃទី ៤ ខែ មេសា ។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់កងទ័ពជើងទឹក ឥណ្ឌាបានឲ្យដឹងថា ខ្លារខិនបានបង្ហាញខ្លួននៅក្នុងព្រៃ ជិតមូលដ្ឋានទ័ពកាលពីថ្ងៃម្សិលមិញ។ក្នុងនោះ កងទ័ពមូលដ្ឋានជើងទឹកឥណ្ឌា ក៏បានសហការ ជាមួយនឹង មន្ត្រីអនុរក្ស ព្រៃឈើ ហើយដាក់អន្ទាក់ជាប់គ្នារខិន កាលពីថ្ងៃម្សិលមិញ។
របាយការណ៍បានឲ្យដឹងថា ៣ ឆ្នាំទៅហើយ ដែលសត្វខ្លារខិនតែងតែបង្ហាញខ្លួន តែវាមិនបានបង្កឲ្យ មានបញ្ហារបូសដល់នរណាម្នាក់ នៅតំបន់ជិតនោះឡើយ ជាពិសេស អ្នកធ្វើការនៅមូលដ្ឋានកងទ័ព INS Hansa ។កាលពីខែ កុម្ភៈ ឆ្នាំទៅ ក្នុងប្រទេសឥណ្ឌា ក៏ចាប់បានខ្លារខិន នៅតំបន់ជិតមូលដ្ឋានផងដែរ ៕
មតិយោបល់