អេស្ប៉ាញ៖ប្រធានជាន់ខ្ពស់របស់ក្លិប Bacelona លោក Josep Maria Bartomeu បានធ្វើការបដិសេធចំពោះការលក់ ពហុកីឡដ្ឋាន Camp Nou ទៅឲ្យ Qatar Airways នោះឡើយ ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ សមាជិកនៃក្លិប Bacelona បានសម្រេចចិត្ត ធ្វើការបោះឆ្នោត ដោយយល់ព្រម ទៅលើគម្រោង អភិវឌ្ឍន៍ លើគម្រោងចាស់ ឬ អង់គ្លេស ហៅ ថា Upgrade ទៅលើពហុកីឡដ្ឋាន Camp Nou របស់អេស្ប៉ាញ ។ ដោយក្នុងគម្រោងអភិវឌ្ឍន៍នេះដែរ Camp Nou ថ្មី នឹងផ្ទុកចំនួនមនុស្ស ឬកៅអីរហូតដល់ទៅ 105,000 ដោយធៀននឹងកន្លែងចាស់ បានតែ 98,000 កៅអីតែប៉ុណ្ណោះ ។
ក្រៅពីនេះ នៅមានកៅហៅចំនួន ១២០០ ថែមពីលើទៀត ដែលតម្រូវឲ្យ សមាជិកដែលស្ថិតនៅតំបន់នេះ ដូចជាអ្នកពាណិជ្ជកម្ម នៅ Bacelona និងចំណតរថយន្តអាចចតបាន ៥ ពាន់រថយន្ត។
កាលពីដើមឆ្នាំនេះដែរ ពហុកីឡដ្ឋាន Camp Nou ក៏បានប្រកាសផងដែរ ពីគម្រោង ធ្វើការអភិវឌ្ឍន៍នេះ ដោយត្រូវចំណាយទឹកប្រាក់ចំនួន ២០០ លានអឺរ៉ូ ។ សម្រាប់ទឹកប្រាក់ដែលចំណាយនោះ មិមែនមានន័យថា ជាមូលនិធិដែលបានមកពី Qatar Airways នៅពីក្រោយខ្នងឡើយ។
ដើមឡើយ ខាង Qatar Airways បានធ្វើការស្នើរសុំ ដោយបញ្ចូលទឹកប្រាក់ចំនួន ២៥០ លានអឺរ៉ូ ដើម្បីក្លាយជា ម្ចាស់ភាគហ៊ុនរបស់ Bacelona ក្នុងរយៈពេល ៥០ ឆ្នាំ ។ ក៏ប៉ុន្តែជាមួយនឹងសំណើរនេះត្រូវបាន ខាង Bacelona ធ្វើការច្រានចោល ។ ក្នុងនោះដែរ ខាង Qatar Airways ក៏បាន ផ្តល់ជូន ៣៥០ លានអឺរ៉ូ វិញ ដោយសុំត្រឹមរយៈពេល ៣០ ឆ្នាំ ជាភាគហ៊ុន ដោយដូរពី Camp Nou ទៅ Qatar Camp Nou វិញ ។ លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរដ៏មាននេះដែរ ក៏នឹងវិនិយោគ ៥០០ លានអឺរ៉ូបន្ថែមទៀត ដើម្បីចំណាយទិញសំភារៈទំនើបៗ បំពាក់ពហុកីឡដ្ឋាន ។
តែ ទោះជាយ៉ាងណា លោក Josep Maria Bartomeu បាន និយាយនៅក្នុងសន្និសីទកាសែតថា គាត់មិនចង់លក់ឈ្មោះ ពហុគីឡដ្ឋាននោះឡើយ ហើយ Qatar Airways ក៏មិនស្ថិតនៅពីក្រោយ គម្រោង អភិវឌ្ឍន៍នេះឡើយ៕
មតិយោបល់