ព័ត៌មានជាតិ

PSG លុត Reims ៣ – ០ ធ្វើឲ្យគម្លាតពិន្ទុ​ពីគូប្រកួតរហូតដល់ទៅ ១៦

បារាំង៖ កាលពីរាត្រីយប់មិញ ក្លិប Paris St Germain ឬ PSG បានលុតក្លិប Reims ដោយលទ្ធផល ៣ – ០ ។ លទ្ធផលនេះដែរ​បានធ្វើ​ឲ្យ ​ក្លិប PSG មានពិន្ទុលើ​សគូប្រកួត Monaco រហូតដល់ទៅ ១៦ ពិន្ទុ ​ក្នុងតារាងក្របខណ្ឌ Ligue 1 ។​

គ្រាប់បាល់ដំបូងរបស់ PSG រកបានដោយកីឡាករ Edinson Cavani នៅនាទី ៤៣ បន្ទាប់ខ្សែការពារ Gregory van der Wiel បាន​ប៉ះឲ្យនោះ​ ។ ក៏ប៉ុន្តែ​រឿងមិនគួរកើតមាននៅនាទី ៤៨ និង ៨៩ ដោយកីឡាករ Aissa Mand ខ្សែការពាររបស់ Reims បានធ្វើឲ្យបាល់ចូលទីខ្លួន ឬ​អនហ្គោល ២ គ្រាប់ម្នាក់ឯង តែ​តាម​ធាតុពិតក្លិបមួយនេះចាញ់​ត្រង់បច្ចេកទេស ត្រឹមតែ ១ -០ តែប៉ុណ្ណោះ ។​

ជាមួយនឹងជ័យជម្នៈនេះ​ វាបាន​ធ្វើ​ឲ្យ PSG កាន់តែមានគម្លាតពិន្ទុ​​ឃ្លាត​ឆ្ងាយៗទៅ ដោយគ្រប់គ្រងកំពូលតារាង ដោយលើសពិន្ទុ គូប្រកួត រហូតដល់ទៅ ១៦ពិន្ទុ ខណៈ ឈានដល់ជុំប្រកួតទី ៣២ ។​

ដោយឡែក សម្រាប់ PSG ទទួលភ្ញៀវតោខៀវ កាលពីថ្ងៃ ពុធកន្លងទៅ ក្នុងក្របខណ្ឌ Champion League ដោយឈ្នះក្នុងលទ្ធផល ៣ -១ ​លើទឹកដីខ្លួន ។ សម្រាប់ជើងទី ២ PSG នឹង​ធ្វើដំណើរទៅកាន់ ពហុកីឡដ្ឋាន Stamford Bridge វិញម្តង ​ដែលនឹង​ត្រូវ​ធ្វើឡើងនៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ ៕​
PSG

មតិយោបល់