ខណៈដែលស្រីស្រស់ពីរនាក់ បានរាំអាក្រាត ជូនដល់អតិថិជនរបស់ពួកគេ ប៉ូលិស ក៏ចូលវាយប្រហារដើម្បីបង្ក្រាប តែម្តង។
កាលពីព្រឹកថ្ងៃទី ៥ ខែ មេសា ប៉ូលិសជាច្រើននាក់ នៅ សង្កាត់ ១ ក្រុងហូជីមិញ បានសហការជាមួយនឹងកំលាំង ៨១៤ ចូលវាយលុក ភោជនីយដ្ឋាន Xuan Xuan Japanese ដែលស្ថិតនៅ Tran Quang Khai ។
ក្នុងហេតុការណ៍ចូលវាយលុក និងបង្ក្រាបនេះដែរ បានធ្វើឡើងនៅជាន់ទី ១ ដោយក្នុងនោះប៉ូលិសបានរកឃើញ ស្រីស្រស់ពីរដួង បានដោះសម្លៀកបំពាក់ ដោយរាំស្រាតបម្រើដល់ អតិថិជនរបស់គេ នៅក្នុងបន្ទប់ ខណៈដែលទទួលបានលុយ ៥ សែនដុង ហើយបុរសទាំងនោះបានរាំគ្នាសើច ជាមួយនឹងសកម្មភាពស្រីស្រស់ទាំងនោះ។
ជាមួយនឹងគ្នានេះដែរ ក្រុមផ្សេងរបស់ប៉ូលិស បានចូលវាយលុកបង្ក្រាប បទស្មើសខុសច្បាប់លើបញ្ហាផ្លូវភេទ នៅសណ្ឋាគារ Hong Loan ដោយចាប់បាន ប្រុសស្រី ៣ នាក់ ដែលបាននាំគ្នាសិច ។ ស្រីស្រស់ ៣ នាក់ នោះបានសារភាពថា ខ្លួនជាបុគ្គលិករបស់សណ្ឋាគារ Xuan Xuan Japanese ដោយទទួលបានទឹកប្រាក់ចំនួន ១, ៥ លានដុង ពីភ្ញៀវ ខណៈបម្រើពួកគេមួយម៉ោង ។ ដោយសកម្មភាពបម្រើផ្លូវភេទ និងទាក់ម៉ូយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ម៉ែយ៉ែម។
រំពេចជាមួយនឹងគ្នានោះដែរ ប៉ូលិសបានចាប់ នារីម្នាក់ឈ្មោះ Tran Thi Ngai អាយុ ៥១ ឆ្នាំ របស់នៅ Quang Ngai ដែលគេស្គាល់យ៉ាងច្បាស់ថាជាអ្នកដឹកញី បន្សី ឈ្មោល ដោយដំបូងទទួលយកលុយពីអតិថិជន រួចក៏នាំស្រីៗនោះ ទៅឲ្យភ្ញៀវដែលកំពុងដេកចាំ។
បើតាមរបាយការណ៍ស៊ើបអង្កេត ពី Xuan Xuan Japanese បានឲ្យដឹងថា ការបើកស៊ើបអង្កេតនេះ ពិតជាលំបាកខ្លាំងណាស់ ទម្រាំតែមានភស្តុតាងគ្រប់គ្រាន់ ។ ដោយភ្ញៀវមកទីនេះ ត្រូវបានគេស្គាល់រថយន្ត និង និយាយពក្យសម្ងាត់ ត្រឹមត្រូវ ទើបទទួលបានសេវាកម្មបម្រើផ្លូវភេទ ។
សណ្ឋាគារខាងលើមាន ៣ ជាន់ ដោយជាន់នីមួយៗ ត្រូវរចនា ៣ ដាច់ដោយឡែកពីគ្នា ដោយកាំជណ្តើរបំពាក់ដោយប្រពន្ធរោទិ៍ និងបំពាក់ទៅដោយ ចំណុចផ្សេងៗ ទៀត ដើម្បីបំបាត់ភស្តុតាង ខណៈដែលមានក្រុមមកចុះបង្ក្រាប ។
ក្នុងបន្ទប់ខារ៉ាអូខេវិញ ត្រូវបានរចនាឡើងដោយឧបករណ៍បច្ចេកវិទ្យាទំនើប ដោយ ក្នុងបន្ទប់ មានអេក្រង់ ព្យួរមួយដ៏ធំ ដោយប្រើប្រព័ន្ធអូឌីយ៉ូ ឧបករណ៍បំពងសំលេង លាក់នៅជញ្ជាំង ដោយភ្ញៀវ អាចកម្ម៉ង់បទចម្រៀង តាមរយៈ ការប្រើភ្នែករបស់អ៊ីនហ្វ្រា និង មីក្រូហ្វូន Wireless ។
ក្នុងករណីនេះដែរ អាជ្ញាធរ មានសមត្ថកិច្ច បានចោទប្រកាន់ ភោជនីយដ្ឋាន ជប៉ុនខាងលើ ពីបទជួយដូរផ្លូវភេទ ដែលជាជំនួញខុសច្បាប់ ដោយត្រូវកាត់ទោស តាមផ្លូវច្បាប់ ៕
មតិយោបល់