ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចផ្លូវលំ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ ឡង ស្រីមុំ ភេទស្រី អាយុ ៣៤ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
២/ឈ្មោះ ធា មុំ ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
៣/ឈ្មោះ គុណ ចន្នី ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងដកហូតបាន៖ ក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៦កញ្ចប់ (២កញ្ចប់ធំល្មម) និងទូរស័ព្ទដៃ០១គ្រឿងម៉ាក AIS ពណ៌ខ្មៅ។
បច្ចុប្បន្ន ជនសង្ស័យ បានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕


មតិយោបល់