ស្ថាបត្យករអាល្លឺម៉ង Jurgen Mayer-Hermann បានបញ្ចប់សំណង់ដែលធ្វើពីឈើនេះក្នុងកំឡុងខែមេសាឆ្នាំ ២០១១ ដែលមានទីស្ថិតនៅប្រទេសអេស្ប៉ាញ។ ស្ថាបត្យកម្មនេះមានវិមាត្រ ១៥០ X ៧០ ម៉ែត្រ និងកម្ពស់ ២៦ ម៉ែត្រ ត្រូវបានគេចាក់ទុកថាជាសមិទ្ធិផលថ្មី ដែលធំជាងគេបំផុតនៅក្នុងពិភពលោក។ នៅក្នុងអាគារ Metropol Parasol នេះរួមមានផ្សារទំនើប, កន្លែងប្រគុំតន្ត្រី និងបន្ទប់ក្រោមដីដែលជាសារៈមន្ទីរបង្ហាញវត្ថុបុរាណដែលយកមកពីជនជាតិរ៉ូម៉ាំង។ រីឯដំបូលអគារ ផ្តល់នូវទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង Sville ព្រមទាំងភោជនីយដ្ឋានសម្រាប់អាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច។ ភោជនីយដ្ឋាននេះគឺជាកន្លែមួយដែលផ្តល់នូវទេសភាពដ៏រ៉ូមែនទិកដ៏ស្រស់ស្អាតបំផុតនៃទីក្រុង Seville ៕
ព័ត៌មានជាតិ
មតិយោបល់