ព័ត៌មានជាតិ

ដេក​ជាមួយ​ស្រីពេស្យា​វ័យក្មេង​រួច​មិន​ឲ្យ​លុយ ត្រូវ​នាង​សម្លាប់​

​ស្ត្រី​ពេស្យា​វ័យក្មេង​ម្នាក់​នៅក្នុង​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ទៅលើ​បុរស ដែល​រួម​ភេទ​ជាមួយ​នាង​ហើយ​មិន​ព្រម​បង់ប្រាក់​។ បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស​នា​ន​បានឲ្យដឹងថា ស្រីពេស្យា​រូបនោះ​មានឈ្មោះ Andrea Alvira វ័យ ១៩ ឆ្នាំ បានសម្លាប់​បុរស​ម្នាក់​ដោយ​ប្រើ​របស់​រឹង​វាយ​ចំ​កញ្ចឹងក ដោយសារតែ​ខឹង​នឹង​គាត់​មិនទាន់​ឲ្យ​លុយ​ផង​ចាកចេញ​ទៅ​បាត់​។ បន្ទាប់​ពី​ប៉ូលិស​បាន​មក​ដល់​កន្លែង​កើតហេតុ Alviara ប្រាប់ថា បុរស​ម្នាក់​នេះ​ចង់​រំលោភ​នាង ដូច្នេះ​បាន​ជាង​នាង​វាយ​គាត់​ឲ្យ​ដូល​បែបនេះ​។ ថ្វី​ត្បិត​តែ​គ្មាន​ភស្តុតាង​ចោទប្រកាន់​នាង​ភ្លាមៗ ប៉ុន្តែ​ប៉ូលិស​បាន​កំណត់​ដំបូង​បាន​ថា ហេ​ត​ការណ៍​ដ៏​អាក្រក់​ដែល​បាន​កើតមានឡើង​នោះ បណ្តោល​មក​ពី​ការ​រួមភេទ​។ តាមរយៈ​ការស៊ីបអង្កេត​ក៏​បាន​រកឃើញ​សារ​នៅក្នុង​ទូរស័ព្ទដៃ​របស់ Alvira បង្ហាញ​ថា​នាង និង​ជនរងគ្រោះ​បាន​ជួបគ្នា​នៅ​ថ្ងៃ​ដែល​កើតហេតុ​នោះ​៕
policephoto101

មតិយោបល់