ព័ត៌មានជាតិ

បាក់ស្ពានញឹកពេក សាធារណៈការ និងម្ចាស់ជញ្ជីងចាត់វិធានការឡានដឹកដី ខណៈឡានដឹកដែកធ្វើឲ្យបាក់ស្ពាន

កណ្តាលៈ នៅរសៀលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ ក្រុមឡានដឹកដីប្រមាណជិត១០០គ្រឿងបានផ្ទុះការតវ៉ា បិទផ្លូវមិនឲ្យរថយន្តដ៏ទៃទៀត ធ្វើចរាចរណ៍បាន ដើម្បីតវ៉ានឹងការកម្រិតបរិមាណដឹកធ្ងន់ខុសកម្រិត ដែលនាំឲ្យខូចផ្លូវ ដែលក្រសួងសាធារណៈការ និងម្ចាស់ជញ្ជីងថ្លឹងឡានប្រើវិធានការថ្លឹងបើលើសកម្រិតត្រូវផាកពិន័យតាមច្បាប់។

ការតវ៉ានេះ កើតឡើងនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយខាងក្រុមតំណាងរថយន្តដឹកដីសំណូមពរឲ្យលើកលែងប្រភេទ៥តោន សុំដាក់ស្មើរទ្រុងហើយគ្របឲ្យជិត និងសំណូមពរបន្ថែមឲ្យរថយន្តរបស់ខ្លួនអាចដឹកបានរហូតដល់ទម្ងន់២០តោន ហើយប្រសិនបើពួកគេផ្ទុកលើសទម្ងន់២០តោន សុខចិត្តទទួលយកការផាកពិន័យតាមច្បាប់នៃការដឹកជញ្ជូន។ តែទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះដែរ មិនទាន់មិនមានដំណោះស្រាយនៅឡើយទេ។

ប្រភពព៌ត៌មានបានប្រាប់Post Newsឲ្យដឹងថា ម្ចាស់ជញ្ជីងមានឈ្មោះ ហង្ស សុផុន អនុប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល។

មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមកចុះដោះស្រាយនៅហេតុការណ៍នេះដែរដោយសំណូមពរឲ្យខាងរថយន្តដឹកដីទាំងអស់ ចុះបង់ថ្លៃដឹកជញ្ជូនចាប់ពី១៦ តោនឡើង ដោយត្រូវបង់ក្នុងមួយតោនចំនួន១សែនរៀល ប៉ុន្តែបើលើសត្រឹម៣តោនខាងជញ្ជីងជាងមិនផាកពិន័យទេ។

ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងពេលពួកគាត់ធ្វើដំណើរតាមផ្លូវជាតិលេខ២ សម្បូរទៅដោយឡានដឹកថ្ម ដឹកដី ជាច្រើន និងជាពិសេសឡានដឹកដែក ដឹកពោរពៀស ហៀរ ចេញពីក្នុងឡានធ្វើឲ្យពួកគាត់ភិតភ័យក្នុងការធ្វើដំណើរពីក្រោយ ។ ចំណែកឯជញ្ជីងថ្លឹងឡាននៅផ្លូវជាតិលេខ២ គឺពួកគាត់ឃើញតែឡានធំៗបើកចូលជញ្ជីងថ្លឹងឡានហើយបើកចេញមកវិញភ្លាមៗដូចជាអត់មានឃើញពិន័យ និងមានវិធានការអ្វីផង។

ពាក់ពន្ធ័និងរឿងរ៉ាវនោះដែរក្រុមការងារPost News ព្យាយាមទំនាក់ទំនងទៅលោក ហង្ស សុផុន អនុប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល ដែលជាម្ចាស់ជញ្ជីងថ្លឹងឡាន តែលោករវល់៕

មតិយោបល់