អគាររដ្ឋបាលឬហៅថាសារៈមន្ទីរនិងស្តូបគោរពវិញ្ញាណក្ខ័ន្ធ មណ្ឌលឧក្រិដ្ឋកម្មតំបន់១០៣ នៃរបបប្រល័យពូជសាសន៏ប៉ុលពត ត្រូវគេរាយការណ៏ ថា បានសាងឡើងក្នុងរយះពេល៤ខែ ក្នុងការចំណាយថវិកាអស់ចំនួនជាង៥ម៉ឺន៤ពាន់ ដុល្លា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ ទ្រង់ទ្រង់ថវិ ការដោយឯកឧត្តមអភិបាលខេត្តផ្ទាល់ និងក្រោមជំនួយឥតសំណងពីប្រជាជនខេត្ត យ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។
នៅព្រឹកថ្ងៃទី៤មេសានេះ មនុស្សជាង១ពាន់នាក់ មានព្រះសង្ឃ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងកងកម្លាំងកម្លាំងប្រ ដាប់អាវុធ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល និង ស្តូបគោរពវិញ្ញាណក្ខ័ន្ធ មណ្ឌលឧក្រិដ្ឋកម្មតំបន់១០៣ នៃរបបប្រល័យពូចសាសន៏ប៉ុល ពត ស្ថិតក្នុងភូមិថ្នល់កែង ឃុំរ៉ុងរឿង ស្រុករវៀង ក្រោមអធិបតីភាពឯកឧត្តមអ៊ុំ ម៉ារ៉ា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អមដំណើរដោយលោកឧត្តមសេនីយ៏ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តព្រះវិហារ និងឯកឧត្តម ហ្វ៊ុង ង៉ុកម៉ី ប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀតផងដែរ។ អភិបាលស្រុករវៀងលោកឯ សារ៉ូ បានឡើងធ្វើរបាយការជូនគណៈអធិបតី និង គណៈប្រតិភូជាន់ខ្ពស់វៀតណាម ជុំវិញការសាងសង់ និងការចំណាយថវិកា ដែលបាន ផ្តល់ជូនដោយឯកឧត្តមអភិបាលខេត្ត ជាពិសេស ឯកឧត្តមប្រធានគណៈកម្មាធិការប្រ ជាជនខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។
លោកថា អគាររដ្ឋ បាល និងស្តូបគោរពវិញ្ញាណក្ខ័ន្ធ មណ្ឌលឧក្រិដ្ឋកម្មតំបន់១០៣ នៃរបបប្រល័យពូជសា សន៏នេះ សាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះ វិហារ ។ដែលឯកឧត្តមបានខិតខំប្រឹងប្រែង ចំណាយអស់ទាំងកម្លាំងកាយ ចិត្ត និង ពេលវេលា ក្នុងស្វែងរកថវិការចំណាយលើការសាងសង ទុកជានិមិត្តរូបសំរាប់កូនចៅ ជំនាន់ក្រោយ ។ហើយក៏ជានិមិត្តរូប នៃការផ្សារភ្ជាប់ទំនាក់ទំនងល្អជារៀងរហូត រវៀង កម្ពុជា-វៀតណាម ។លោកអភិបាលស្រុកបន្តទៀតថា ការសាងសង់អគារ និងស្តូបខាងលើនោះ ចំណាយពេលវេលាអស់រយះជិត៤ខែ ហើយទឹកប្រាក់ដែលត្រូវចំណាយនោះ មានចំនួន ៥ម៉ឺន៤ពាន់០១៩ដុល្លា ដោយអគារដ្ឋបាល និងស្តូបគោរពវិញ្ញាណក្ខ័ន្ធ ចំណាយអស់ ទឹកប្រាក់៤ម៉ឺន៧ពាន់ដុល្លា គ្រឿងបំពាក់មានកង្ហារ អំពូលភ្លើងចំណាយអស់៣៥៩ដុ ល្លា ថ្លៃជីកអណ្តូង ម៉ូទ័របូមទឹក និឈ្នួលជាងអស់៩៨២ដុល្លា ផ្លូវបេតុងប្រវែង២០៣ ម៉ែត្រអស់៥ពាន់២៧៨ដុល្លា ធ្វើទ្វាររបងអស់៤០០ដុល្លា ។ក្នុងនោះ៥ម៉ឺនដុល្លា ជាជំ នួយឥតសំណងរបស់ប្រជាជនខេត្តយ៉ាឡាយ ក្រៅពីនោះជាថវិការផ្ទាល់ខ្លួនរបស់ឯក ឧត្តមអ៊ុំ ម៉ារ៉ា ។ប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ ឯកឧត្តមហ្វ៊ុង ង៉ុកម៉ី បានមាន ប្រសាសន៏កោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ដែលនៅតែរក្សាជំហ៊រក្សាមិត្តភាពកម្ពុ ជា-វៀតណាម បានយ៉ាងខ្ជាប់ខ្ជួន ហើយខេត្តយ៉ាឡាយថ្វីបើពុំមានព្រំដែនជាប់នឹងខេត្ត ព្រះវិហារក៏ពិតមែន ប៉ុន្តែការទំនាក់ទំនងយ៉ាងជិតស្និតរវាងខេត្តយ៉ាឡាយ និងខេត្តព្រះ វិហារ ហាក់បីដូចជានៅជាប់ព្រំដែនគ្នា ។
លោកថា លោកនឹងនៅតែរក្សាជំហរជួយ ស្ថាបនាខេត្តព្រះវិហារ របស់ប្រទេសកម្ពុជា ដោយគ្មានលក្ខខន្ធ ដោយធ្វើការរក្សាទំ នាក់ទំនងជាមិត្តភាពល្អជាមួយអាជ្ញាធរខេត្តព្រះវិហារ ដែលមានឯកឧត្តមអ៊ុំ ម៉ារ៉ា ជា អភិបាលខេត្ត ។អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមអ៊ុំ ម៉ារ៉ា បានប្រសាសន៏ ទៅកាន់ប្រទេសជាមិត្តថា ផ្តើមចេញតម្រូវការចាំបាច់ និងដើម្បីទុកជាកេរ្តិ៍ដំណែលប្រ វត្តិសាស្ត្រ សម្រាប់ប្រជាជនយើងចងចាំនូវឧក្រិដ្ឋកម្ម ដែលបង្កឡើងដោយរបបប្រ ល័យពូជសាសន៏ប៉ុលពត អគារ ឬហៅថា សារៈមន្ទីរ និងស្តូបគោរពវិញ្ញាណក្ខន្ធនេះ គឺ ជាសមិទ្ធិផលថ្មីមួយទៀត ដែលផ្តួចផ្តើមគំនិតកសាងឡើងដោយឯកឧត្តមផ្ទាល់ បានចំ ណាយថវិកាផ្ទាល់ខ្លួនជាង៤ម៉ឺនដុល្លា និងបានស្វែងរកដៃគូអភិវឌ្ឍន៏ជួយដល់ការសាង សង់គឺវៀតណាម ប្រទេសជាមិត្តរបស់កម្ពុជា ។លោកថា ការផ្តើមគំនិតកសាងឲ្យមាន សមិទ្ធិផលនេះឡើង ក្នុងគោលបំណងទុកជាកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រ សម្រាប់ប្រ ជាពលរដ្ឋយើងជំនាន់នេះ និងជំនាន់ក្រោយៗទៀត រំឮកចងចាំនូវឧក្រិដ្ឋកម្ម ដែលបង្ក ឡើងដោយរបបប្រល័យពូជសាសន៏ប៉ុល ពត មកលើជាតិឯង និងប្រជាពលរដ្ឋស្លូត ត្រង់ ក្នុងរយះពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ។ ឯកឧត្តម បានសន្យានៅតែរក្សាចំណងមិត្ត ភាពកម្ពុជា-វៀតណាម ឲ្យបានស្ថិតស្ថេរគង់វង្សជានិច្ច ៕
មតិយោបល់