ព័ត៌មានជាតិ

Google ប្ដឹង​តួ​ក​គី​ឲ្យ​បើ YouTube វិញ​

ប្រទេស​តួ​ក​គី​បាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter វិញ បន្ទាប់​ពី​បិទ​បាន​មួយរយៈ ប៉ុន្តែ YouTube មិន​ត្រូវ​អនុញ្ញាតឲ្យ​ប្រើ​នោះទេ​។ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុមហ៊ុន Google បាន​ប្ដឹង​តវ៉ា ពី​ការហាមឃាត់​ការបិទ​គេហទំព័រ YouTube របស់ខ្លួន​។​

​យោង​តាម​ការចុះផ្សាយរ​បស់ Rueters បានឲ្យដឹងថា ក្រុមហ៊ុន Google បាន​ប្ដឹង​ទៅ​កាន់​ឧទ្ធរណ៍ ដើម្បី​សុំឲ្យ​មាន​ការបើកឲ្យ​ប្រើប្រាស់​នូវ​គេហទំព័រ YouTube នៅក្នុង​ប្រទេស​តួ​ក​កី​វិញ​។​

​សម្រាប់​បណ្ដឹងឧទ្ធរណ៍​នេះ​នៅ​មិនទាន់​មាន​ការឆ្លើយតប​ពី​ស្ថាប័ន​តុលាការ​នោះ​ទេ ប៉ុន្តែ​និយ័ត​ករ​ទូរគមនាគមន៍​របស់​ប្រទេស​តួ​ក​គី​ដែល​បាន​អនុវត្ត​ការហាមឃាត់​នេះ មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ឡើយ​។​

​ដើមហេតុ​ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ​ឈាន​ដល់​ការបិទ​គេហទំព័រ YouTube ដោយសារ​តែ​បែកធ្លាយ​នូវ​ឯកសារ​ស្ដីពី​កិច្ចប្រជុំ​សន្ដិសុខ​រដ្ឋ​មួយ​ដែល​បាន​ពិភាក្សា​នូវ​សកម្មភាព​យោធា​ទៅ​លើ​ប្រទេស​ស៊ី​រី ដែល​ធ្វើឲ្យ​រីក​រាលដាល់​ពេញ​ពិភពលោ​ក​តាមរយៈ YouTube៕​

TurkeyBanYoutube01e

មតិយោបល់