ព័ត៌មានជាតិ

ចេក​អាចព្យា​បាល​ជំងឺ​ច្រើន​មុខ

ចេក​គឺ​ជា​ផ្លែ​ឈើ​ម្យ៉ាង​ដែល​គេអាច​យក​ទៅ​ធ្វើ​ជានំ ឬ​ក៏​បរិភោគ​ឆៅ​តែ​ម្តង ប៉ុន្តែ​ចេក​ត្រូវ​បាន​គេចាត់​ទុក​ថា​ជា​ឱសថ​ដ៏​អស្ចារ្យ​ក្នុង​ការ​ព្យា​បាល​ជំងឺ គ្រោះ​​ក្នុង​​តំរង​នោម, ក្រពះ និង ទឹក​នោម​ផ្អែម​ជា​ដើម។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ព្យា​បាល​ជំងឺ​មួយ​ចំនួន​ដោយ​ប្រើ​ប្រាស់​ចេក៖

ព្យាបាលជំងឺគ្រោះក្នុងតំរងនោម៖ ការ​ប្រើ​ប្រាស់​ចេក​ធ្វើ​ជា​ថ្នាំ​សម្រាប់​ផឹក​ឲ្យ​បាន​ទៀង​ទាត់​ជា​រៀង​រាល់​ថ្ងៃ​អាច​ជួយ​បំបែក​គ្រួស​នៅ​ក្នុង​តំរង​នោម។ ដំបូង​អ្នក​ត្រូវ​យក​ចេក​ខ្ចី ៦ ទៅ ៧ ផ្លែ​ចិត​ឲ្យ​ស្តើងៗ រួចហាល​ឲ្យ​ស្ងួត ហើយ​កិន​ជា​ម្សៅ​ឲ្យម៉ត់ បន្ទាប់​មក​ត្រូវឆុង​ផឹក​មួយ​ថ្ងៃ​ឲ្យ​បាន ៣ ទៅ ៤ ដង។ មិន​តែ​ប៉ុណ្ណោះ​ការ​ប្រើ​ប្រាស់​ចេក​ខ្ចី​ក៏​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​ឈឺ​ក្រពះ​ផង​ដែរ។

ព្យាបាលជំងឺមហារីក៖ ប្រើប្រាស់សំបកចេក, ស្បែក​ពស់​ថ្លាន់, ដើម licorice, ធ្យូង, ម្សៅ​ស្លឹក​តែបៃ​តង, រួមទាំង​ប្រេង​ដូង។ បន្ទាប់​មក​ត្រូវ​យក​ថ្នាំ​ទាំង​អស់​នោះ​លាង​ទឹក​ឲ្យ​ស្អាត ក្រោយ​ដាំ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​សម្រាប់​ផឹក។

ជំងឺទឹកនោមផ្អែម៖ យក​ដើម​ចេក​ប្រវែង ២ អ៊ីញ បន្ទាប់​មក​យក​កាំឆ្គៀល​រន្ធ​នៅ​ចំកណ្តោល ទុក​ចោល​មួយ​យប់ ព្រឹក​ឡើង​អ្នក​នឹង​ឃើញ​ទឹក​នៅ​ក្នុង​ដើម​ចេក​នោះ​គឺ​អាច​យក​មក​ផឹក​បាន៕


13970113931

មតិយោបល់