បញ្ហាគ្រឿងស្រវឹង បានក្លាយជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំពិភាក្សាតុមូលស្តីពី សុវត្ថិភាពចរាចរណ៍ ក្នុងប្រទេសកម្ពុជានោះ។
លោក គង់ សុវណ្ណ តំណាងម្ចាស់ជំនួយនៃអង្គការអភិវឌ្ឍចរាចរណ៍សកល មាន ប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំពិភាក្សាតុមូលស្តីពីសុវត្ថិភាព ចរាចរណ៍នៅ កម្ពុជា កាលពី ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណាថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋគ្រប់រូបដែលជា អ្នកប្រើប្រាស់ផ្លូវ ដូច្នេះទាមទារឲ្យយើងរួមគ្នារកនូវ យន្តការ និងដំណោះស្រាយគាំទ្រ ធ្វើយ៉ាងណាឲ្យស្ថានភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា មាន ភាពល្អ ប្រសើរឡើង ។
គ្រឿងស្រវឹងគឺជាមូលហេតុទី ៣ ដែលបណ្តាល ឲ្យមានអ្នកស្លាប់នៅលើពិភពលោកប្រមាណ ២,៥ លាននាក់ក្នុង មួយឆ្នាំៗ និងបង្កឲ្យមានជំងឺ ប្រមាណ ២០០ មុខ រួមមានជំងឺមហារីក បំពង់អាហារ មហារីកថ្លើម ជំងឺលើសសំពាធឈាម ជំងឺស្ទះសរសៃបេះដូង-ខួរក្បាល ជំងឺក្រិនថ្លើម រលាកលំពែង វិកលវិបល្លាសជាដើម។
គ្រឿងស្រវឹងក៏ជាដើមហេតុនៃគ្រោះថ្នាក់ចរាចរ ការបាត់បង់សណ្តាប់ធ្នាប់សង្គម អំពើ ហិង្សាក្នុង គ្រួសារ និងបញ្ហាសង្គមជាច្រើនទៀត ។ បញ្ហានេះការបើកបរក្រោមជាតិស្រវឹងបាន ជះឥទ្ធិពលយ៉ាងខ្លាំង ហើយសម្រាប់កម្ពុជាបញ្ហាគ្រឿងស្រវឹងនេះ គឺជាកត្តា ហានិភ័យទី ២ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ និងរបួស នៃគ្រោះថ្នាក់ចរាចរនាពេលបច្ចុប្បន្ននេះមានការកើន ឡើងជាលំដាប់ ។
ក្រសួងស្ថាប័នពាក់ព័ន្ធគួរតែអនុវត្តតាមវិធានការដូចជា ទី១-គឺដំឡើង ពន្ធលើផលិតផលគ្រឿងស្រវឹង ទី២-ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងទី៣-កំហិតកន្លែងលក់គ្រឿងស្រវឹង ហើយរាជរដ្ឋាភិបាលមិនគួរមានការគាំទ្រ ឬចូលរួមអនុវត្តន៍វិធានការដែលផ្តួចផ្តើមដោយឧស្សាហកម្មគ្រឿងស្រវឹងឡើយ។
គួរបញ្ជាក់ផងដែរថា រយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដោយក្នុងឆ្នាំ ២០១០ អ្នកប្រើប្រាស់ជាតិស្រវឹងចំនួន ៦៣,៥% ភាគច្រើនជាបុរស និងយុវជន ។
ប្រភព៖ AKP
មតិយោបល់