ព័ត៌មានជាតិ

អ៊ំស្រីម្នាក់ ញៀនស្រាពេករហូតលង់ទឹកស្លាប់យ៉ាងណោចអាធ័ម

បាត់ដំបង: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពអ៊ំស្រី ដែលជាមនុស្សញៀនស្រាម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣៥នាទី រសៀលថ្ងៃ ២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូតខេត្តបាត់ដំបង។

សាកសពស្ត្រីខាងលើ មានឈ្មោះ វឿន សុខុម ភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ និងជាមនុស្សញៀនស្រា ជាបុគ្គលនៅលីវ មិនទាន់មានគ្រួសារ ស្នាក់នៅជាមួយនឹងក្មួយ លុះដល់ថ្ងៃកើតហេតុ ក៏ប្រទះឃើញស្ត្រីរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែការលង់ទឹកពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់