ភ្នំពេញ៖ បុរសម្នាក់បានបើក រថយន្តរ៉េហ្វ័រមួយគ្រឿងបានបើកក្នុងល្បឿនយ៉ាងលឿនជ្រុលបុករបាំងថ្មពុះចែកទ្រួងផ្លួវបណ្ដាលឲ្យបាក់អស់២កង់រថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង នៅចំណុចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង SCG កាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី០៩ខែមេសា ឆ្នាំ២០១៤ តាមបណ្ដាយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមយយគ្រឿងម៉ាក រ៉េហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2E-2644 ដែលបើកបរដោយបុរសម្នាក់ជិះស្ត្រីម្នាក់ទៀតរួមដំណើរផងនោះ ក៏បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចក្រុមហ៊ុនក្រឡុកស៊ីម៉ង ក៏ជ្រុលចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹងបណ្ដាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់២កង់ហើយចំណែករថយន្តបង្កនេះក៏បានក្រឡាប់ផ្ងាមួយចំហៀង ធ្វើឲ្យម្ចាស់រថយន្តរងរបួសទាំងពីរនាក់ផងដែរ ។
ភ្លាមៗនោះរថយន្តសាមុយក៏បានមកដឹក អ្នករងរបួសយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ហើយ ចំណែករថយន្តបង្កវិញត្រូវបានសមត្ថកិច្ចផ្នែកចរាចរណ៏ វាស់វែងយកទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លួវច្បាប់៕
មតិយោបល់