ព័ត៌មានជាតិ

ធនាគារជាតិ មិន​ទទួលស្គាល់​ឧបករណ៍ BitCoin និង​ឧបករណ៍​អេឡិកត្រូនិក ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នៅ​ទីផ្សារ​កម្ពុជា​

ភ្នំពេញ៖ ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ជូន​ដំណឹង​ដល់​សាធារណជន គ្រឹះស្ថាន ស្ថាប័ន​នា នា កាលពី​ថ្ងៃ​ទី ០៧ ខែ​មេសា ឆ្នាំ ២០១៤ ធនាគារជាតិ នៃ​កម្ពុជា​បាន​និយាយថា ខ្លួន​មិន ទទួលស្គាល់​ឧបករណ៍ BitCoin និង​ឧបករណ៍​អេឡិកត្រូនិក​ដែលមាន​លក្ខណៈ​ប្រ​ហាក់ ប្រហែល​ជា​រូបិយប័ណ្ណ ឬ​ជា​ឧបករណ៍​ទូទាត់​ស្របច្បាប់​នៅ​កម្ពុជា​ទេ ។​

​ធនាគារជាតិ នៃ​កម្ពុជា​យល់ឃើញថា ឧបករណ៍ BitCoin នេះ​អាច​ផ្តល់​ហានិភ័យ ដល់​អ្នកប្រើប្រាស់ និង​សង្គមជាតិ ដូចជា ពុំមាន​គោលការណ៍​ការពារ​អតិថិជន អ្នក​ប្រើ ប្រាស់​អាច​ប្រើ​ឈ្មោះ​លួចលាក់ ដើម្បី​បើក​គណនី BitCoin ពោល​គឺ​មាន​លក្ខណៈ​អនាមិក ដែល​ងាយ​រង និង Cyber-Crime ដូចជា​ត្រូវ​បាន Hacked បំផ្លាញ​ដោយ​វីរុស ឬ​លុប​ដោយ​ចៃ ដ​ន្យ និង​ជា​មធ្យោបាយ​សម្រាប់​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ទីផ្សា​រង​ងិត ។ ជាងនេះទៅទៀត រហូតមកដល់​បច្ចុប្បន្ន ការប្រើប្រាស់ BitCoin នៅ​បណ្តា​ប្រទេស​ផ្សេងៗ នៅ​មិនទាន់​មាន​ការទទួលស្គាល់ និង​ស្ថិត​ក្នុង​យុត្ថាធិការ​របស់​ធនាគា​រ​កណ្តាល​ណាមួយ នៅឡើយ​ទេ ៕​
bank
ប្រភព៖ AKP

មតិយោបល់