ទួគី៖ ស្ត្រីវ័យ ២២ ឆ្នាំម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទលក់កូនតូចរបស់ខ្លួនដែលទើបនឹងកើតបានបួនខែនៅក្នុងបន្ទប់ទឹកតម្លៃ ១០ លានដុល្លារ។
តាមរយៈប្រព័ន្ធកាមេរ៉ាសុវត្ថិភាពប៉ូលិសបានរកឃើញឥរិយាបទគួរឲ្យសង្ស័យរបស់ស្ត្រីជាម្តាយវ័យក្មេងនៅចំណុចព្រលានយន្តហោះ Istanbul ប្រទេសទួគី។ បន្ទាប់ពីបានពិនិត្យវីដេអូឃ្លិបសារឡើងវិញ ប៉ូលិសបានសន្និដ្ឋានថាស្ត្រីម្នាក់មានឈ្មោះ Dinara វ័យ 22 រស់នៅក្នុងតំបន់ Turkmenistan បានធ្វើទង្វើមិនគួរគប្បី គឺលក់កូនស្រីរបស់ខ្លួននៅក្នុងបន្ទប់ទឹកនៃព្រលានយន្តហោះ។ Dinara ទទួលលុយចំនួន ១០០០ Liras (រូបិយប័ណ្ណទួគី) ប្រហែល ១០ លានដុល្លារក្នុងការលក់កូនស្រីរបស់ខ្លួន ។ បន្ទាប់ហេតុការណ៍នេះកើតឡើងកូនរបស់នាងត្រូវបាននាំចេញពីប្រទេសទួគី ចំណែកឯគូស្នេហ៍ជនជាតិអាល្លឺម៉ង់មួយគូរដែលបានទិញកុមារនោះមិនត្រូវបានផ្តន្ទាទោសឡើយ៕
មតិយោបល់