ព័ត៌មានជាតិ

រថយន្ត ​BMW​ បើក​បុក​ម៉ូតូ​១​គ្រឿង របួស​ធ្ងន់​០២​នាក់​ និងបន្តទៅ​បុក​បង្គោល​ភ្លើង ចំណែក​ម្ចាស់​រថយន្ត​ចុះ​គេចខ្លួន​បាត់​

ភ្នំពេញ ៖ រថយន្ត ​BMW 328I​ មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​បើ​ង​ខ្ទាត​ទៅ​មុខ​សាលា​២៣​តុលា​បង្រៀន​បើកបរ របួសធ្ងន់​០២​នាក់ ។​ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រំលង​អធ្រាត ថ្ងៃ ទី ១១​មេសា​២០១៤​នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េត​កែង​និង​ផ្លូវ ព្រះសីហនុ​ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត BMW328I ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-0634 ជិះ​គ្នា​០៣​នាក់ (​ប្រុស​០២-​ស្រី​០១) បើក​តាម​ផ្លូវ​ព្រះសីហនុ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​រថយន្ត​បាន​បត់​ឆ្លង​ទៅ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្របពេលនោះ​ក៏​មាន​ម៉ូតូ HONGDA WIN100 ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ ជិះ​ដោយ​មន្ត្រី​ប៉ូលិស ពីរ​នាក់ ពីមុខ​រថយន្ត​ហើយ​បាន​បត់​ឆ្លងផ្លូវ ត្រូវ​បាន​រថយន្ត​BMW មក​ពី​ក្រោយ​យក​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​បើ​ង​ខ្ទាត ទៅ​ចិញ្ចើមផ្លូវ​មុខ​សាលាបង្រៀន​បើកបរ​២៣​តុលា បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​០២​នាក់​របួសធ្ងន់ ។​

បន្ទាប់​ពី​រថយន្ត​បុក​ម៉ូតូ​ហើយ រថយន្ត​នោះ​មិនទាន់​អស់​ល្បឿន ក៏​បាន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​មួ​យ​ដើម​ទៀត​បណ្តាល​ឲ្យ​បាក់ដាច់​ជា​ពីរ រាប​ដល់​ដី ហើយ​ម្ចាស់​រថយន្ត​បង្ក​នេះ​ក៏បាន នាំគ្នា​បើកទ្វារ​រថយន្ត​ចុះ ចេញ​ទៅ​ឡើង​រថយន្ត មួយគ្រឿង ទៀត ជម្លៀស​ខ្លួន​ទៅ​បាត់​ស្រមោល​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​០២​នាក់​ខាងលើ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ហើយ ចំណែក​ម៉ូតូ​និង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ចុះ​វាស់វែង​និង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៏ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ផងដែរ​៕
1

234

មតិយោបល់