ព័ត៌មានជាតិ

បង្ហោះ​រូបថត​ស្រាត និង​ក្តៅ​សាច់ជា​ច្រើនសន្លឹ​កមិន​ខ្មាស់អៀន​បែរជា​មាន​មោទនៈភាព ទាមទា​រការ Like

​វា​ដូចជា​រឿង​ពិបាក​ជឿ​ខ្លាំងណាស់​ថា​ក្មេង​ស្រី​ដែល​បង្ហោះ​រូប​ស្រាត​របស់ខ្លួន បែរជា​មាន​មោទនៈភាព និង​ភាពសប្បាយ​រីករាយ

ខណៈ​ដែល​រូប​ស្រាត​ទាំងនោះ​វាយលុក នៅលើ​បណ្តាញ​សង្គម​យក្ស​ហ្វេ​សប៊ុក​យ៉ាង​ខ្លាំងក្លា​នោះ​។​

​កាល​ពី​ម្សិលមិញ​នេះ​ដែរ​អ្នកលេង នៅលើ​បណ្តាញ​សង្គម​យក្ស​ហ្វេ​សប៊ុក មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ដែល​ក្មេង​ស្រី​មានមុខមាត់​សមជា​អ្នកចេះដឹង​បែរជា បង្ហោះ​រូប​ស្រាត​របស់​ខ្លួន​ជា​ច្រើន​សន្លឹក ដោយ​ត្រូវ​បាន​គេ​ចែកចាយ​ពី​ម្ចាស់​គណនី​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា BB ។​

​មិន​ចប់​ដោយ​ងាយ​នោះទេ ខណៈ​ដែល​អ្នកលេង​បណ្តាញ​សង្គម​យក្ស​ហ្វេ​សប៊ុក​នៅក្នុង​ប្រទេស​វៀតណាម ជាច្រើន បាន​ចូល​ទៅ​ទស្សនា​ទំព័រ​ផ្ទាល់ខ្លួន​របស់​ម្ចាស់​រូបថត​ស្រាត ដោយ​ឃើញរ​បថ​ត​ជា​ច្រើន​សន្លឹក​ផ្សេងៗ​ទៀត ដោយ​នាង​ថត​ស្រាត បង្ហោះ​លើ​អន​ឡាញ ដោយ​ឥត​ខ្មាស់អៀន ។ ក៏ប៉ុន្តែ​ផ្ទុយស្រឡះ នាង​បែរជា​មាន​មោទនៈភាព និង​សប្បាយរីករាយ នៅពេលដែល​នាង​ដឹងថា រូបភាព​ទាំងនោះ ត្រូវបាន​គេ​ចែករំលែក ចុច Like យ៉ាង​គគ្រឹកគគ្រេង និង​ក្លាយជា​វេទិការ​ពិភាក្សា ឥត​ឈប់ឈរ​នោះ​។​

​គ្រាន់​តែ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បង្ហោះ​រូប​ស្រាត និង​ក្តៅ​សាច់ជា​ច្រើនសន្លឹក របស់​នាង មាន​មិត្តភក្តិ​ជាច្រើន និង មាន​អ្នក​ចុច Follow រហូតដល់​ទៅ ៣០០០ គណនី ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកលេង​បណ្តាញ​សង្គម​យក្ស​ហ្វេ​សប៊ុក បានឲ្យដឹងថា “​វា​គ្រាន់តែ​ជា​គណនី​ក្លែងក្លាយ​តែប៉ុណ្ណោះ ដោយ​ខ្ចី ឬ​យក​រូបភាព​នរណាម្នាក់​មក​បង្ហោះ ដើម្បី​ទាមទារ​ការចាប់អារម្មណ៍ ក្នុង​នោះ​ដូចជា ទាមទា​រការ Like និង Share ជាដើម​” ។​

​ក្រៅពីនេះ​គំនិត​របស់​មហាជន ផ្សេងទៀត​បានឲ្យដឹងថា ម្ចាស់​ហ្វេ​សប៊ុក​កំពុង​ព្យាយាម បង្ហាញ​រូបភាព​ឥត​កេរ្តិ៍ខ្មាស់​របស់​ខ្លួន និង​កំពុង​ក្លែង​បង្ខូច កិត្ត​នាម របស់​បុគ្គល ដែល​បង្ហាញ​រូបភាព​ក្មេងស្រី​អាក្រាតកាយ​ខាងលើ ៕​
1

មតិយោបល់