ភ្នំពេញ ៖ បុរសម្នាក់បានយកសាំងដុតផ្ទះខ្លួនឯងចោល ដោយសារតែតូចចិត្តនិងបងប្រុសបង្កើតច្បាមយក នូវកេរមរកត ដែលឪពុកម្តាយទុកឱ្យតែម្នាក់ឯង ហេតុការណ៏នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិង សមត្ថកិច្ច នៅវេលាម៉ោង៩ យប់ថ្ងៃទី ១៧មេសា ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវ ២៦១ ផ្ទះលេខ១០៩ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតខាងបាន ឱ្យដឹងថា គ្រួសារនេះឪពុកម្តាយបានស្លាប់អស់ហើយ ហើយមុនពេលស្លាប់ឪពុកម្តាយក៏បានសរសេរលិខិតមរតក ចែកកូនស្មើៗគ្នា ប៉ុន្តែមានកូនប្រុសម្នាក់ មានឈ្មោះ អ៊ុំ ដារ៉ាអាយុ ៤៣ឆ្នាំ ជាអនិកជន ហើយមានជំងឺ ប្រចាំកាយអត់បានកេរមរតកទេ ដោយសារតែបងប្រុស ដែលមានឈ្មោះ ថា អ៊ុំ លីម៉េង អាយុ៥០ឆ្នាំ មុខរបរកម្មកររោងចក្រ បានច្បាមយកកេរមរតកនោះតែម្នាក់ឯងដែលធ្វើឱ្យ បុរសជាប្អួន ឈ្មោះ អ៊ុំ ដារ៉ា អន់ចិត្ត ណាមួយពិការនិងមានជំងឺប្រចាំកាយ ចង់បានលុយព្យាបាលរបួសផង ក៏សម្រេចចិត្តគិតខ្លី ទៅទិញសាំងចំនួន១០លីត្រ ហើយច្រកជាថង់ៗ គប់ទៅលើដំបូលផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង នាំគ្នា ផ្តល់ព័ត៌មានទៅសមត្ថកិច្ច និង នាំគ្នាយកបំពង់ពន្លត់អគ្គិសភ័យ បាញ់ពន្លត់ រហូតរលត់ដោយសារតែហេតុការណ៏កើតភ្លាមៗ ហើយប្រជាពលរដ្ឋអន្តរាគមន៏ភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បាននាំខ្លួនបុរសខាងលើទៅសួរនាំនៅប៉ុស្តិ៍នគរបាលទឹកល្អក់ ទី៣ដើម្បីធ្វើការដោះស្រាយគ្នា ៕
មតិយោបល់