ព័ត៌មានជាតិ

គ្មាន Cris Ronaldo ក៏ អធិរាជស Real Madrid អាច​លើកពាន​ Copa Del Rey បានដែរ (Video Inside)

អេស្ប៉ាញ៖ បញ្ហា​របួស​សាច់ដុំ​ជើងរបស់ Cris Ronaldo

បានធ្វើ​ឲ្យកីឡាករលំដាប់ពិភពលោករូបនេះ មិនអាច​លេង ​ក្នុងការប្រកួតផ្តាច់ព្រ័ត្រ​ដើម្បីលើកពាន Copa Del Rey ឡើយកាលពីរាត្រីទៀបភ្លឺថ្ងៃទី ១៧ ខែ មេសា​។​
2014-04-17_171559
បើទោះបីជាគ្មាន​​វត្តមានរបស់ Cris Ronaldo លេងលើទីលាន ខណៈអង្គុយនៅកៅអីរងចាំទស្សនានោះ ​ក៏ Real Madrid អាចយកឈ្នះ ក្លិប Bacelona ដោយលទ្ធផល ២ – ១ ដែលស្វែងរកគ្រាប់បាល់ដោយកីឡាករ Di Maria និង Bale ដែល​ធ្វើឲ្យក្លិបអធិរាជស Real Madrid អាចលើកពានដំបូង នៅរដូវកាលនេះ​។​

មនុស្សជាច្រើនបានជឿជាក់ថា បើសិនជា Ronaldo មិន របួសទេនោះ ជាក់ណាស់ Real Madrid អាច​នឹង​ឈ្នះ គ្រាប់បាល់ ឆ្ងាយដាច់តែម្តង ។ ប៉ុន្តែផ្ទុយមកវិញ បើតាម លោក Carlo Ancelotti គ្រូបង្វឹកអធិរាជស បាន​ឲ្យដឹងថា CR7 មិនមែនជាជាចំណុច​ដ៏សំខាន់ដែល​ធ្វើ​ឲ្យ Real Madrid ឈ្នះឡើយ តែ​មកពីក្រុមនេះ​លេង​ល្អតែម្តង​៕​
ទស្សនាឃ្លិប Real Madrid យកឈ្នះ Bacelona 2 – 1 ដូចខាងក្រោមនេះ៖

មតិយោបល់