ព័ត៌មានជាតិ

Galaxy S4 នឹងចេញ​នៅក្នុងដើម​ខែ​ឧសភា​?

samsung_galaxy_s_iii11
ទោះជា​មាន​ការទន្ទឹងរង់ចាំ Samsung Galaxy S4 យ៉ាងណាក៏ដោយ គឺ​ការរង់ចាំ​នៅតែ​បន្ត ដោយសារ​ក្រុមហ៊ុន Samsung របស់​កូរ៉ា​បាន​និយាយថា Galaxy S4 នឹង​មិន​ចេញ​នូវ​ដើម​ខែ​ឧសភា​នេះឡើយ​។​
​ក្រុមហ៊ុន Samsung នៅ​ប្រទេស​លី​បង់​បាន​ធ្វើ​ការឆ្លើយតប​នឹង​សំណួរ​តាម Facebook ថា Android Smartphone របស់​ក្រុមហ៊ុន​នឹង​មកដល់​។​
​នៅក្នុង​ខណៈនោះ​ដែរ ក្រុមហ៊ុន Samsung ប្រទេស​លី​បង់​ពិតជា​មិន​បាន​និយាយថា Galaxy S4 នឹង​មក​ដ​លើ​ឡើយ ហើយ​ក្រុមហ៊ុន Samsung ប្រទេស​លី​បង់​បានបញ្ជាក់​ការ​ពីថ្ងៃ​ពុធ ថា Galaxy S4 នឹង​មិន​ចេញ​មុន​ខែឧសភា ឆ្នាំ 2013 ទេ​។​
​ក្រុមហ៊ុន​បាន​ធ្វើ​ការបកស្រាយ​ពី​ចម្លើយ​នៅ​ថ្ងៃ​សុក្រ​ថា អ្វី​ដែល​យើង​បាន​និយាយ​គឺ​គ្រាន់តែ​ថា ជំនាន់ Galaxy S នឹង​ចេញ​នូវ​ចន្លោះ​ដើម​ខែ​មេសា និង​ដើម​ខែ​ឧសភា ហើយ​មិន​មាន​នរណា​ម្នាក់​ដឹង​ពី​ការ​បរិច្ឆេត​ពិតប្រាកដ​ឡើយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា សារព័ត៌មាន TechRadar បាន​ធ្វើ​ការសាកសួរ​ទៅ​ក្រុមហ៊ុន Samsung Moblie USA ដោយ​ក្រុមហ៊ុន​បានបញ្ជាក់​ថា ក្រុមហ៊ុន​មិន​ធ្វើ​ពន្យល់​សម្រាប់​ពាក្យ​ច​ចាម​អារាម ឬអី្វ​ដែល​គ្រាន់តែ​ជា​ការស្មាន​ឡើយ​៕​

មតិយោបល់