ព័ត៌មានជាតិ

ជនសង្ស័យ​បីនាក់​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​នារី​ជនជាតិ​ចិន​ម្នាក់ បានសម្រេច រត់គេចខ្លួន​បាន​ដោយ​សុ​វត្តិភាព​

ភ្នំពេញ ៖ នារី​ជនជាតិ​ចិន​ម្នាក់​ទើប​តែ​ចេញមក​ពី​កន្លែង​ញ្ងុំ​អី ហើយ​ចេញ​មកក្រោវ​ចាំ​មិត្តភ​ក្រ័នៅ​ទល់មុខ​ធានា​គារ អេស៊ីលីដា តាម​បណ្តោយ​ផ្លូវ​មុនី​វង្ស ហើយ​ក៏​ត្រូវ ជនសង្ស័យ បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ឌុប​គ្នា​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ការ​បូ​ប​ពី​នារី​ជនជាតិ​ចិន​នោះ បាន​សម្រេច​ធ្វើ​នារ​រី​រងគ្រោះ​ដូល​រងរបួស​បែក​មុខបែ​ក​ម៉ា​ត រួច សង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ គេចខ្លួន​បាត់​ស្រមោ​ភ្លាមៗ កាលពី វេលា​ម៉ោង ៨ នឹង ៣០ នាទី​យប់​ថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ ២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​មុនី​វង់ ក្នុង​សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ។

​តាម​ការ​ឲ្យដឹង​ពី​បុរស​ម្នាក់​ជា​អ្នករត់​ម៉ូតូឌុប​ម្នាក់​នៅ​ក្បែរ​កន្លែងកើតហេតុ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា​គាត់​បាន​នារី​ជនជាតិ​ចិ​ន​ម្នាក់​បាន​ដើរចេញ​ពី​កន្លែង​ញ្ងុំ​អី​នៅ​ហាង​យីហោ លាភ​មកដល់ ហើយ​ពេល​នារី​រងគ្រោះ​បាន​ចេញមក​ពី​ហូប​អី​ហើយ ក៏​បាន​ដើរមក​ចាំ​មិត្ត​ភ​ក្រ័រប​ស់​នាង​នៅ​ទល់មុខ​ធានា​គារ អេស៊ីលីដា ស្រាប់តែ​មាន​ជនសង្ស័យ បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខៀវ មិន​ចាំង​ស្លាក​លេខ បានធ្វើ​សកម្មភាព​ឆក់​យក​ការ​បូ​ប​របស់​នាង ដែល​កំពុង​ឈរ​នោះ បណ្តាលឲ្យ​ដូល​អូស​និងថ្នល់​រងរបួ​សបែក​មុខបែ​ក​ម៉ាត ហើយក៏ ជនសង្ស័យ​ខាងលើ​ធ្វើ​សមក្ម​ភាព​បានសម្រេច​ហើយ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែ​ម្តង ។​សំភារៈ​ដែល​នារី​រងគ្រោះ​ខាងលើ​បាត់​មាន​លុយ​ចំនួន​១០០០$ ទូរ​សព្ទ័​ពីរ​គ្រឿង និង​របស់​មួយចំនួន​ទៀត​ផង​។

​ក្រោយ ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង និង​ណែនាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​ប្តឹង​នៅ រ​នគរ បាល​ប៉ុស្តិ៍​បឹងរាំង ដើម្បី​ស្វេងរង​មុខសញ្ញា​ជន​សង្ស័យ​ខាងលើនេះ​ផង​ដែរ​៕​
2

4

មតិយោបល់