ព័ត៌មានជាតិ

កីឡាករ Chicharito អន់ចិត្ត​ជាមួយនឹង David Moyes គ្រោងនឹង​ចាកចេញ

អង់គ្លេស​៖ គ្រាន់តែ​រយៈពេល ២ ទៅ ៣ ខែ ដែល កីឡាករ Chicharito មិនបានបង្ហាញទម្រង់លេងនៅលើទីលាន ​ស្រាប់តែកីឡាករ​រូបនេះ បានចេញមុខ​បកស្រាយពីការខកចិត្ត ជាមួយនឹង David Moyes ដែលមិនបានផ្តល់​ឱកាស​ឲ្យខ្លួនបានលេង ។ Chicharito​ បាននិយាយច្រើន ពីបញ្ហា​ទាក់ទងទៅនឹង 2014 World Cup សម្រាប់ ម៉ិចស៊ិកូ ដែលជា​ជាតិរបស់ខ្លួន ដោយក្នុងនោះគាត់បានលើកហេតុផលថា ​ការលេងមិនទៀងទាត់វាប៉ះពាល់ដល់ ការហ្វឹកហាត់ ។​ បើសិនជាស្ថានភាពនេះនៅតែបន្ត ដោយខ្លួនមិនមានឱកាសលេង កីឡាករ Chicharito ក៏បានទទូចថា ខ្លួននឹង​​សម្រេចចិត្តចាកចេញពីក្លិប បិសាចក្រហម ។​
Chicharito
បើតាម​ ប្រភពព័ត៌មានចុងក្រោយពី Old Traford បាន​ឲ្យដឹងដែរថា “កីឡាករខ្សែប្រយុទ្ធដែលស្ថិតនៅក្នុងភ្នែករបស់ David Moyes គឺមានតែ Wayne Rooney , Robin van Persie និង Danny Welbeck ” ។ ដោយឡែកកីឡាករ Chicharito លោក David Moyes កំពុងរៀបចំលក់ផងដែរ បើសិនជាបានតម្លៃមួយសមរម្យនោះ ។​

តែបើសិនដូចជា ព័ត៌មានចេញពី Old Traford យ៉ាងដូច្នោះមែន Chicharito មានតែ ​ទៅកាន់ក្លិប Atletico . Madrid ដែល​ធ្លាប់ល្បូង កន្លងមក​។​
នៅរដូវកាលនេះដែរ កីឡាករ Chicharito លេងបានតែ ៣១ ប្រកួតតែប៉ុណ្ណោះ ហើយ ២០ ប្រកួតទៀតគឺនៅអង្គុយកៅអី ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករ Vidic នឹង​ចាកចេញពី បិសាចក្រហម នៅខែ មិថុនា ខាងមុខ ។ ដូចគ្នានេះដែរ អនាគត់របស់ Rio Ferdinand , Patrice Evra , Shinji Kagawa , Nani , Anderson និង Alex Büttner ក៏មិនស្ថិតស្ថេរនោះដែរ​៕​
ទស្សនា ជំនាញលេងរបស់ Chicharito លើទីលាន ៖

មតិយោបល់