កណ្តាលៈ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យល្មោភកាមម្នាក់ទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បើតាមមន្ត្រីព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ឆុន សុខនៅ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានត្រូវចៅក្រមស៊ើបសួរលោក អ៊ី សុវណ្ណ សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នលេខ២២៧៩ ដកសឃខ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទ រំលោភសេពសន្ថេវៈ ដែលបានប្រព្រឹត្តនៅភូមិភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល តាមបញ្ញាត្តិមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពីធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈលើកុមារីរងគ្រោះ ឈ្មោះ យ.ស.ទ អាយុ១៤ឆ្នាំ(អនីតិជន) កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៨យប់ ចំណុចភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ រួចមកជនសង្ស័យបានគេចខ្លួន រហូតដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៦និង៤១នាទីល្ងាច ត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរការកោងទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្នុងផ្ទះឈ្មោះសយ មករា ភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលធ្វើការសាកសួរ។
បើតាមចម្លើយរបស់ ជនសង្ស័យ ខាងលើ បានសារភាពថាខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះចំនួន៣ដងពិតប្រាកដមែន ៕
មតិយោបល់