អង្គការណាសា នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ ២០១៤ បានប្រកាសថា ក្រុមអ្នកតារាវិទូ របស់ខ្លួន បានប្រើប្រាស់ កែវយឺត អវកាស Kepler ឆ្លុះឃើញនូវភពថ្មីមួយទៀត ដែលជាភពដំបូង មានទំហំប្រហាក់ប្រហែលនឹង ភពផែនដី ហើយវា កំពុងតែធ្វើចលនាជុំវិញព្រះអាទិត្យរបស់វា ក្នុងគន្លងមួយដែលអាចបង្កើត ជីវិតរស់នៅបាន។
ភពថ្មីដែលទើបនឹងរកឃើញនេះត្រូវអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា Kepler-186f ដែលក្រុមអ្នកតារាវិទូបានចាត់ទុកថា ជាបងប្អូនបង្កើតនឹងភពផែនដី ហើយអាចនឹងមានភោគទ្រព្យធម្មជាតិ ភាគច្រើនស្រដៀង នឹងផែនដី។
ចំពោះភព Kepler-186f ស្ថិតនៅប្រព័ន្ធ Kepler-186 ដែលមានចម្ងាយ ៥០០ឆ្នាំនៃពន្លឺពីភពផែនដី ដែលស្ថិតនៅ ក្នុងក្រុមផ្កាយដែលមានឈ្មោះថា Cygnus ហើយបើតាមបច្ចេកវិទ្យាបច្ចុប្បន្ន គេត្រូវប្រើប្រាស់ ពេលរាប់រយឆ្នាំ ទើបធ្វើដំណើរ ទៅដល់ភពនោះ។ Kepler-186 ប្រើប្រាស់រយៈពេល ១៣០ ថ្ងៃដើម្បីវិលជុំវិញព្រះអាទិត្យរបស់វា ខុសពីផែនដី ដែលប្រើប្រាស់ រយៈពេលរហូតដល់ ៣៦៥ថ្ងៃ៕
មតិយោបល់