ព័ត៌មានជាតិ

ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ២៥​នាក់ ក្នុង​ហេតុ​ការ លិច​នាវា​ដឹក​សិស្ស​កូរ៉េខាងត្បូង​

​សរុប​ទាំងអស់ ២៥​នាក់ ក្នុងនោះ​មាន​សិស្ស ១២​នាក់ គ្រូបង្រៀន ២​នាក់ និង​អ្នក​បម្រើកា​រលើ​នាវា​ចំនួន ៣​នាក់ ត្រូវបាន​ក្រុម​សង្គ្រោះ​អះអាងថា បាន​ស្លាប់ ចំណែក​មនុស្ស ១៧៩​នាក់​ត្រូវបាន​ជួយសង្គ្រោះ និង ២៧១​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​រហូត​មកដល់​ថ្ងៃ​សុក្រ ទី​១៨ ខែ​មេសា ឆ្នាំ ២០១៤ នេះ នៅក្នុង​ឧបទ្ទវហេតុ លិច​នាវា​ដឹក​សិស្ស​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។​
South Korea ferry sinking

​នាវា​ដឹក​អ្នកដំណើរ ដែល​ភាគច្រើន​ជា​សិស្ស​ខាងលើនេះ បាន​លិច​នៅ​ជិត​ឆ្នេរសមុទ្រ​ភាគ​និរតី នៃ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ ដោយ​មាន​មនុស្ស​ជិះ​នៅលើ​នោះ​រហូត ដល់​ទៅ ៤៧៥​នាក់ ហើយ​ក្នុងនោះ​ដែរ ៣២៥​នាក់ ជា​សិស្ស​វិទ្យាល័យ រួម​ជាមួយ​គ្រូបង្រៀន ពួកគេ ១៥​នាក់ ដែល​បាន កំពុង​ធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​រយៈពេល ៤​ថ្ងៃ​។​

នាវា​ខាងលើនេះ​បាន​ចាកចេញ​ពី​កំពង់​ផៃ​អ៊ី​ន​ជឿន កាលពី​យប់ ថ្ងៃ​អង្គារ ហើយ​នៅ​ម៉ោង ៨ និង ៥២​នាទី​ព្រឹក ថ្ងៃ​ពុធ ឆ្មាំ​សមុទ្រ ទទួលបាន​ទូរស័ព្ទ​ទាក់ទង​សុំ ជំនួយ​ពី នាវា​ដឹក សិស្ស បន្ទាប់​ពី​វា​ធ្វើការ​បត់​ប្តូរ​ទិសដៅ​ភ្លាមៗ​កាលពី​វេលា​ម៉ោង ៨ និង ៤៨​នាទី​។ នាវា​បាន​ព្យាយាម​ធ្វើ​ដំណើរ ត្រឡប់មក​ពី​កំពង់ផែ​វិញ តែ​ត្រូវ​លិច​នៅវេលា​ម៉ោង ជាង ១១​ព្រឹក​ថ្ងៃ​ពុធ ហើយ​គ្មាន​នរណា​ម្នាក់​បាន​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​នាវា​នោះ ប្តូរ​ទិស​ដៅ​ភ្លាមៗ ដោយ​មូលហេតុ​អ្វី​នោះទេ​។​

ពី​អាជ្ញាធរ​ដែនសមុទ្រ​កូរ៉េខាងត្បូង បានឲ្យដឹងថា នាវា​លិច​គឺ​ត្រូវបាន​គេ សន្និដ្ឋានថា បណ្តាលមកពី​ការប្តូរ​ទិសដៅ​ភ្លាមៗ ដែល​បណ្តាល​ឲ្យ រថយន្ត​តូច ធំ​ចំនួន ១៨០​គ្រឿង និង កុងតឺន័រ ដែល មាន​ទម្ងន់​រហូត​ដល់​ទៅ ១.១០០​តោន​នៅលើ​នាវា​នោះ ចល័ត​ទី​ទៅ​ផ្ទៃ​ម្ខាង​នៃ នាវា ហើយ​បន្ទាប់ មក​នា​វា​ក៏​ចាប់ផ្តើមផ្អាង​ទៅ​ម្ងាង រហូតដល់ ចាប់ផ្តើម​លិច​បន្តិច​ម្តងៗ​ក្នុង​រយៈ ពេល​តែ​ជាង​ពីរ​ម៉ោង​ប៉ុណ្ណោះ​៕​

មតិយោបល់